
លោករដ្ឋមន្រ្តីការបរទេសជប៉ុន Taro Kono ថ្លែងការណ៍នៅសន្និសីទកាសែត។ រូបថត៖ ដាវទុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ លោករដ្ឋមន្រ្តីជប៉ុន Taro Kono បានអះអាងថាប្រទេសនេះ ជំទាល់រាល់សកម្មភាពណាមួយ ដែលធ្វើឱ្យកើនភាពតានតឹងនៅលើសមុទ្រខាងកើត
ឆ្លើយសំណូររបស់អ្នកយកព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅទីក្រុង Tokyo ស្នើពិភាក្សា ស្តីពីប្រទេសនានាសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីនិន្នាការកើនភាពតានតឹងនៅលើសមុទ្រខាងកើត ដោយសារឯកតោភាគីចិន មានសមកម្មភាពមួយចំនួន រំលោភបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និង យុត្តាធិការ រាំងស្កាត់សកម្មភាពស្រាវជ្រាវប្រេងស្រប់ច្បាប់ ដែលបានដំណើរការតាំងពីរយូរ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម និង ប្រទេសនៅជាប់សមុទ្រមួយចំនួន លោករដ្ឋមន្រ្តី Kono ឱ្យដឹងថា៖ “សមុទ្រខាងកើត ជាផ្លូវសមុទ្រសំខាន់ចំពោះប្រទេសជប៉ុន និង ប្រទេសនានា ហើយមានពាក់ព័ន្ធដល់ស្ថិរភាព សន្តិភាព នៃតំបន់។ សហគមន៍អន្តរជាតិ ក្នុងនោះមានប្រទេសជប៉ុន យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ស្ថានភាពលើសមុទ្រខាងកើត។ ប្រទេសជប៉ុនជំទាល់ចំពោះសកម្មភាពណាមួយនៃប្រទេសណាមួយ ដែលធ្វើឱ្យកើនភាពតានតឹងនៅលើសមុទ្រខាងកើត”។
តាមលោករដ្ឋមន្រ្តី Kono បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី បានប្រព្រឹត្តទៅថ្មីៗនៅទីក្រុងបាំងកក (ប្រទេសថៃ) លោកបានថ្លែងការព្រួយបារម្ភ ស្តីពីស្ថានភាពធ្ងន់ធ្ងរនៅលើសមុទ្រខាងកើត។
លោកបាននិយាយថា សហគមន៍អន្តរជាតិ ត្រូវជំទាល់រាល់សកម្មភាពឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន និង សកម្មភាពធ្ងន់ធ្ងរណាមួយ ដែលបង្កប់លក្ខណៈបង្ខិតបង្ខំនៃប្រទេសណាមួយ។
លោកសង្កត់ធ្ងន់ថា៖ “ខ្ញុំស្នើភាគីពាក់ព័ន្ធទាំងអស់ ត្រូវគ្មានយោធូបនីយកម្មមូលដ្ឋាន ឬ អង្គភាពនៅលើសមុទ្រខាងកើត រាល់ជម្លោះណាមួយ ក៏ត្រូវការដោះស្រាយតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS)"។
លោករដ្ឋមន្រ្តី Kono សង្កត់ធ្ងន់ថា៖ “ពួកយើងត្រូវបន្តសង្កត់ធ្ងន់ភាពចាំបាច់ ត្រូវរក្សាច្បាប់ជាចម្បងនៅលើសមុទ្រខាងកើត និង កន្លែងដទៃណាមួយ”៕
VNA / កាសែតរូបភាពវៀតណាម