• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងការបរទេសចិន​ បាន​អំពាវនាវឱ្យនាំទំនាក់ទំនងអាមេរិក-ចិន វិលត្រឡប់ទៅរកមាគ៌ាត្រឹមត្រូវ

រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Wang Yi បានជួបសន្ទនាជាមួយតំណាងនៃគណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក - ចិន ក្រុមប្រឹក្សាធុរកិច្ចអាមេរិក - ចិន និងសភាពាណិជ្ជកម្មអាមេរិកនៅទីក្រុងញូវយ៉ក នៅខាងក្រៅសម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី ២០ ខែកញ្ញា។
  រដ្ឋមន្រ្តីក្រសួងការបរទេសចិន​ បាន​អំពាវនាវឱ្យនាំទំនាក់ទំនងអាមេរិក-ចិន វិលត្រឡប់ទៅរកមាគ៌ាត្រឹមត្រូវ  

ថ្លែងមតិនៅជំនួបនេះ លោក Wang Yi បានចាត់ទុកថា ទំនាក់ទំនងរវាងអាមេរិកនិងចិននាបច្ចុប្បន្នមានកម្រិតទាប ចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូតមក ហើយលោកបានអំពាវនាវឲ្យអាមេរិកអនុវត្តន៍ឡើងវិញនូវគោលនយោបាយចិនឲ្យបានសមស្របនិងជាក់ស្ដែង។ លោកបានចាត់ទុកថា ភាគីទាំងពីរគប្បីអនុវត្តន៍កិច្ចសន្ទនាឡើងវិញ ជំនួសឲ្យការប្រឈមមុខដាក់គ្នា ការចរចាជំនួសឲ្យការបង្ខិតបង្ខំ ដោយផ្អែកទៅលើគោលការណ៍ចំនួន៣ គឺគោរពគ្នាទៅវិញទៅមក រួមរស់ប្រកបដោយសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ នាថ្ងៃដដែល លោក Wang Yi បានជួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger ហើយបានសម្តែងក្តីសង្ឃឹមថា លោក Kissinger នឹងបន្តដើរតួនាទីដ៏សំខាន់មួយ ដើម្បីជួយឲ្យទំនាក់ទំនងទ្វេភាគី វិលត្រឡប់ទៅរកមាគ៌ាត្រឹមត្រូវក្នុងពេលឆាប់ៗបំផុតតាមដែលអាចធ្វើទៅបាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញធ្វើជាប្រធានសន្និសីទស្តីពីការរៀបចំផែនការសម្រាប់តំបន់ដីសណ្តទន្លេក្រហម

លោកនាយករដ្ឋមន្ត្រីអញ្ជើញធ្វើជាប្រធានសន្និសីទស្តីពីការរៀបចំផែនការសម្រាប់តំបន់ដីសណ្តទន្លេក្រហម

នារសៀលថ្ងៃទី ៧ ធ្នូ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម បានអញ្ជើញជាអធិបតីក្នុងសន្និសីទលើកទី ២ ក្រោមប្រធានបទ ផែនការតំបន់សម្រាប់ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

Top