• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ Nanaia Mahuta

រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son (រូបថត៖ TTXVN)


នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់លោកស្រី Nanaia Mahuta ដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - មហាសមុទ្រប៉ាស៊ីហ្វិក (APEC) សម្របសម្រួលនិងរៀបចំសម្រាប់សប្តាហ៍កិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២១ (ថ្ងៃទី ៨-១២ ខែវិច្ឆិកាឆ្នាំ ២០២១) ក៏ដូចជាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចពិភាក្សានេះ រដ្ឋមន្ត្រីទាំងពីររូបបានសម្តែងនូវការពេញចិត្តដែលភាពជាដៃគូយុទ្ធសាស្ត្រត្រូវបានបង្កើតឡើងនៅខែកក្កដាឆ្នាំ ២០២០ រវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាពនិងបើកទូលំទូលាយ។

រដ្ឋមន្ត្រី លោកស្រី Nanaia Mahuta បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងការឆ្លើយតបទៅនឹងជំងឺកូវីដ -១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងបានថ្លែងអំណរគុណចំពោះវៀតណាមដែលបានសម្របសម្រួលយ៉ាងសកម្មជាមួយនូវែលសេឡង់និងសមាជិក APEC លើកកម្ពស់អាទិភាពកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ APEC នូវែលសេឡង់  ២០២១។ រដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនាពេលខាងមុខនៅក្នុងយន្តការកិច្ចសហប្រតិបត្តិការពហុភាគីដែលប្រទេសទាំងពីរជាសមាជិក ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពង្រឹងការចែករំលែកព័ត៌មាននិងគោលនយោបាយនៅក្នុងតំបន់ដែលប្រទេសទាំងពីរមានប្រៀបខ្លាំង រួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀត ណាមនិងនូវែលសេឡង់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

ក្នុងរយៈពេល ១១ ខែកន្លងមក អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ ទូទាំងប្រទេសសម្រេចបាន ៦៥,១% នៃផែនការ កើន ៦,៧៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

Top