• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងការពារជាតិទទួលជួបគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អាហ្វ្រិកខាងត្បូង


 នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងលោកស្រី Nosiviwe Noluthando Mapisa Youakula រដ្ឋមន្រ្តីក្រសួងការពារជាតិអាហ្វ្រិកខាងត្បូង (រូបថត៖ vov.vn)
 

នារសៀល​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច និងជួប​ពិភាក្សា​ការ​ងារ​ជាមួ​យ​គណៈ​ប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិអាហ្វ្រិកខាងត្បូងនិងអតីតយុទ្ធជនអាហ្វ្រិកខាងត្បូង ដឹកនាំ​ដោយ​លោក​ស្រី ​Nosiviwe Noluthando Mapisa Youakula រដ្ឋមន្រ្តីក្រសួងការពារជាតិអាហ្វ្រិកខាងត្បូង។
 
នៅក្នុង​ជំនួបពិភាក្សានេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា ឧស្សា​ហកម្ម ការពារជាតិ ការបណ្តុះបណ្តាលបុគ្គលិកខាងការពារជាតិ ចែករំលែក​បទ​ពិសោធន៍​ក្នុង​ការ​ចូល​រួម​សកម្ម​ភាព​រក្សាសន្តិភាពនៃអង្គការសហប្រជាជាតិជាដើម។ ភាគីទាំងពីរក៏បាន​ឯកភាព​គ្នាសិក្សាស្រាវ​ជ្រាវអំពី​លទ្ធភាព​នៃការជួយឧបត្ថម្ភគ្នាក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ជាពិសេស​នៅ​ប្រទេស​ស៊ូដង់ខាងត្បូងនិងប្រទេសអាហ្វ្រិកមួយចំ​នួនទៀតផង៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top