• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានជួបពិភាក្សាទ្វេភាគីនៅខាងក្រៅកិច្ចសន្ទនា Shangri - La


 រដ្ឋមន្ត្រីការពារប្រទេស លោក Ngo Xuan Lich និងរដ្ឋមន្ត្រីការពារជាតិស្តីទីរបស់អាមេរិក លោក  Patrick Shanahan
 

ក្នុងក្របខ័ណ្ឌកិច្ចសន្ទនា Shangri-La លើកទី១៨នេះ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​វៀត​ណាម​ លោក Ngo Xuan Lich​ បាន​អញ្ជើញ​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ស្តីទី​របស់​អាមេ​រិក រដ្ឋមន្ត្រី​ក្រសួងការ​ពារជាតិនូវែលសេឡង់, អង់គ្លេស, សិង្ហបុរី, ម៉ាឡេស៊ី,បារាំងនិង​ម៉ុងហ្គោលីផង​ដែរ។
 
ក្នុងជំនួប​ជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទីរបស់អាមេរិក ភាគីទាំងពីរបានលើកឡើង ថា កិច្ចសហប្រតិ​បត្តិការ​រវាង​​វៀត​ណាម និងអាមេរិក ក្នុងប៉ុន្មានឆ្នាំកន្លងមក គឺសម្រេ​ចបានប្រសិទ្ធភាពជាក់ស្តែងជា​ច្រើន រួម​ចំណែក​​រក្សាសន្តិភាព​និងស្ថិរភាព​ក្នុងតំបន់និងពិភពលោក។  រដ្ឋមន្ត្រីក្រសួងការពារ​ប្រទេសវៀតណាម លោក Ngo Xuan Lich បានស្នើរឲ្យអាមេរិកបន្តកិច្ចសហប្រតិបត្តិការដើម្បីបញ្ចប់គម្រោងការ បោសសំអាតជាតិ​គីមី​ពុល​ Dioxin នៅឯព្រលាន​យន្តហោះ Bien Hoa (ដែលចាប់ផ្តើមពីខែមេសាឆ្នាំ ​២០១៩មក) ក៏ដូច​ជា គាំទ្រវៀត​ណាម​​ក្នុងការដាក់ពង្រាយ មន្ទីរពេទ្យយោធាកម្រិតទី២ និងកង​អនុសេនាធំ​វិស្វកម្ម​នៅ​ឯក​ម្លាំង​រក្សា​សន្តិភាព​ដែល​ត្រូវ​បាន​ចាត់តាំងដោយអង្គ​ការ​សហប្រជាជាតិផងដែរ​។
 
ក្នុង​ជំនួបដាច់ដោយឡែកមួយ រវាងរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមនិងរដ្ឋ មន្រ្តី​ការពារ​ជាតិ​នៃប្រទេស​អង់​គ្លេស, សិង្ហបុរី,ម៉ាឡេស៊ីនិងម៉ុងហ្គោលី ភាគីទាំ​ងពីរបានព្រមព្រៀងសហការគ្នាយ៉ា​ងស្អិត​រមួត ដើម្បី​នាំទំនាក់​ទំនងការពារជាតិទ្វេភាគី ឲ្យ​កាន់តែស៊ីជម្រៅនិងជាក់ស្តែង។ ​ យោងតាម​នោះ គឺភាគី​ទាំង​អស់​គប្បី​ បន្តជំរុ​ញរាល់វិស័យដែលមានប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិ​ការ ដូចជា៖ ការបណ្តុះបណ្តាល ​កងនាវា​ចរ ប៉ូលីស​សមុទ្រ​ ការកសាងសមត្ថ​ភាពកងកម្លាំងប្រដាប់អាវុធ ​ការក្សាសន្តិភាព​ក៏ដូចជា​ការស្វែង​រក​សមត្ថភាព​សហប្រតិ​បត្ដិការ នៅក្នុងតំបន់ដែលសមស្របនឹងតម្រូវការរ​បស់​ភាគីនីមួយៗ។  វៀតណាមស្នើឲ្យអង់គ្លេ​ស បន្តគាំទ្រ​និង​បង្កើនការបណ្តុះបណ្តាល​ភាសាអង់​គ្លេស​សំរាប់កងទ័ពវៀតណាមផ​ងដែរ​។
 
នៅក្នុង​ជំនួបរវាងរដ្ឋមន្ត្រីការពារប្រទេសវៀតណាមនិងរដ្ឋមន្ត្រីការពារជាតិបារាំងនិងនូវែលសេឡង់ ភាគីទាំង​ពីរ​បាន​អះអាង​ថា នឹងបន្តបង្កើនប្រសិទ្ធភា​ពនៃយន្តការសហប្រតិបត្តិការដែលមាន​ស្រាប់ និងស្វែង​រក​ឱកាស​​សហប្រតិបត្តិការ​ក្នុងបណ្តាវិស័យ ដែលភា​គីទាំងពីរមានការយកចិត្តទុក​ដាក់​ និង​មាន​ឧត្តមភាព​ដូច​គ្នា។​
 
ទន្ទឹម​ជាមួយបណ្តាជំនួបពិភាក្សាទ្វេភាគីនោះ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត ណាម លោក Ngo Xuan Lich ក៏បាន​អញ្ជើញ​ជួបពិភាក្សាជាមួយតំណាងជាន់​ខ្ពស់សហភាពអឺរ៉ុប (​EU) ទទួល​បន្ទុក​សន្តិសុខ​និង​គោល​នយោបាយ​កិច្ចការបរទេស​ លោកស្រី Federica Mogherini និ​ងរដ្ឋមន្ត្រីការពារជាតិកា​ណាដា ដោយ​ស្តីពីវិធាន​ការមួយ​ចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកការពា​រជាតិ នាពេលអនាគត៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top