សេចក្តីប្រកាសរបស់បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ានមានសេចក្តីសោកស្តាយ ចំពោះការវិវត្តនាពេលបច្ចុប្បន្ន ក្នុងបរិបទនៃកិច្ចខិតខំប្រឹងប្រែងការទូតកំពុងតែបន្ត។ អាស៊ានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបញ្ឈប់អរិភាពជាបន្ទាន់ ដោយអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យអនុវត្តការអត់ធ្មត់ជាអតិបរមា ជៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង និងដោះស្រាយការខ្វែងគំនិតងគ្នាតាមរយៈការទូតនិងការសន្ទនា ដើម្បីផលប្រយោជន៍នៃការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
អាស៊ានបញ្ជាក់ជាថ្មីនូវកាតព្វកិច្ចរបស់ប្រទេសទាំងអស់ ក្នុងការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់ ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។ អាស៊ានក៏បញ្ជាក់ជាថ្មីនូវកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងជម្លោះប្រដាប់អាវុធ ស្របតាមច្បាប់អន្តរជាតិនិងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
អាស៊ានក៏បញ្ជាក់ជាថ្មីនូវការសន្យារួម ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋអាស៊ាន ជាពិសេសនៅគ្រាលំបាក់នេះ៕






