• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសអាមេរិក ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកបានរំលឹកឡើងវិញថា ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០១៥ ពាណិជ្ជកម្មវៀតណាម-អាមេរិកសម្រេចបានប្រហែល ៤៥ ពាន់លានដុល្លារ ហើយមកដល់ពេលនេះ ប្រទេសទាំងពីរកំពុងខិតជិតដល់គោលដៅ ១៤០ ពាន់លានដុល្លារនៃពាណិជ្ជកម្មទ្វេភាគី។
លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក (រូបថត៖ Le Minh Son/TTXVN)

នារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយអ្នកសារព័ត៌មានក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀត ណាម រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Blinken បានសម្តែងនូវសេចក្តីរីក រាយ ដែលបានត្រឡប់មក វៀតណាមវិញ ហើយមកបំពេញទស្សនកិច្ចជាលើកដំបូងក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស។ រដ្ឋមន្ត្រីការបរទេសអាមេរិកបានរំលឹកឡើងវិញថា ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០១៥ ពាណិជ្ជកម្មវៀតណាម-អាមេរិកសម្រេចបានប្រហែល ៤៥ ពាន់លានដុល្លារ ហើយមកដល់ពេលនេះ ប្រទេសទាំងពីរកំពុងខិតជិតដល់គោលដៅ ១៤០ ពាន់លានដុល្លារនៃពាណិជ្ជកម្មទ្វេភាគី។

លោកបានវាយតម្លៃថា វៀតណាម និងអាមេរិកកំពុងសហការយ៉ាងជិតស្និទ្ធមិនត្រឹមតែលើវិស័យពាណិជ្ជកម្ម និងការវិនិយោគប៉ុណ្ណោះទេ ថែមទាំងលើគ្រប់វិស័យដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក្នុងនោះមានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង ...ជាដើម។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken បានឲ្យដឹងថា ប្រទេសទាំងពីរកំពុងសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមគឺជំរុញតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប្រកបដោយសេរី និងបើកចំហ សន្តិភាព និងមានមូលដ្ឋានគ្រឹះជាការគោរពចំពោះសណ្តាប់ធ្នាប់អន្តរជាតិ ស្របតាមច្បាប់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា

តណាមតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថរយូរអង្វែងជាមួយកម្ពុជា។

Top