• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son អញ្ជើញ​ចូលរួម​ព្រះរាជពិធីបុណ្យ​សពព្រះមហាក្សត្រិយ៍ Elizabeth II

ក្នុងក្របខ័ណ្ឌ ព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រិយ៍ Elizabeth II រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអញ្ជើញមានជំនួបជាមួយ ព្រះអង្គម្ចាស់ Charles III នាយករដ្ឋមន្ត្រីលោកស្រី Liz Truss និងសមាជិកគណៈរដ្ឋមន្ត្រីថ្មីជាច្រើនរបស់រាជរដ្ឋាភិបាលអង់គ្លេសផងដែរ។
 រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son អញ្ជើញចូលរួមព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រិយ៍ Elizabeth II

តបតាមសេចក្ដីអញ្ជើញរបស់រាជរដ្ឋាភិបាលអង់គ្លេស រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son តាងនាមប្រធានរដ្ឋវៀតណាមបានអញ្ជើញចូលរួម ព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រិយ៍ Elizabeth II ដែលបានប្រព្រឹត្តិទៅនៅ ព្រះវិហារ Westminter ទីក្រុងឡុងដ៍ នាវេលាថ្ងៃត្រង់ ទី ១៩ កញ្ញា។ នារសៀលថ្ងៃទី១៨ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសពរបស់ព្រះមហាក្សត្រី នៅមហាសាល Westminter Hall នៃសភាអង់គ្លេស និងពិធីទទួលតំណាងប្រទេសនានា ដែលដឹកនាំដោយ ព្រះអង្គម្ចាស់ Charles III នៅវិមាន Buckingham នាយប់ថ្ងៃទី ១៨ កញ្ញា។ លោករដ្ឋមន្ត្រីក៏អញ្ជើញចូលរួមពិធីទទួលស្វាគមន៍ដែលរៀបចំដោយរដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍ អង់គ្លេស លោក James Cleverly នៅ ព្រះវិហារ Westminster នាថ្ងៃទី ១៩ កញ្ញា បន្ទាប់ពី ព្រះរាជពិធីបុណ្យសព មហាក្សត្រិយ៍ ។

អញ្ជើញចារក្នុងក្រាំងមាសមរណទុក្ខ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរពការគាំទ្ររបស់ព្រះ មហាក្សត្រិយ៍ក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងចក្រភពអង់គ្លេស។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងក្តីសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា ព្រះរាជវង្សានុវង្ស រាជរដ្ឋាភិបាលនិងប្រជាជនអង់គ្លេសនឹងជំនះលើការបាត់បង់ដ៏ធំធេងនេះយ៉ាងឆាប់ៗ ហើយបន្តដឹកនាំចក្រភពអង់គ្លេសលើមាគ៌ាឆ្ពោះទៅការអភិវឌ្ឍ និងវិបុលភាព។

ក្នុងក្របខ័ណ្ឌ ព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រិយ៍ Elizabeth II រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអញ្ជើញមានជំនួបជាមួយ ព្រះអង្គម្ចាស់ Charles III នាយករដ្ឋមន្ត្រីលោកស្រី Liz Truss និងសមាជិកគណៈរដ្ឋមន្ត្រីថ្មីជាច្រើនរបស់រាជរដ្ឋាភិបាលអង់គ្លេសផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អាមេរិកវាយតម្លៃថា ជំនួបសន្ទនាតាមទូរស័ព្ទអំពីពន្ធគយជាមួយវៀតណាមមានប្រសិទ្ធភាព

អាមេរិកវាយតម្លៃថា ជំនួបសន្ទនាតាមទូរស័ព្ទអំពីពន្ធគយជាមួយវៀតណាមមានប្រសិទ្ធភាព

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងអំពីជំនួបសន្ទនាតាមទូរស័ព្ទរវាងប្រធានតំណាងពាណិជ្ជកម្មអាមេរិក Jamieson L. Greer និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien នាថ្ងៃទី ២៣ ខែមេសា ដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងសហរដ្ឋអា មេរិក និងវៀតណាម។

Top