• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសប្រេស៊ីល

នាព្រឹកថ្ងៃទី ១០ មេសា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទទួល និងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស ប្រេស៊ីល លោក Mauro Vieira ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែមេសា។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលនិងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស ប្រេស៊ីល លោក Mauro Vieira។ (រូបថត៖ baoquocte.vn)
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានអះអាងថា ដំណើរ ទស្សនកិច្ចរបស់រដ្ឋមន្ត្រី Mauro Vieira មានអត្ថន័យសំខាន់ក្នុងបរិបទដែលឆ្នាំនេះ វៀតណាមនិងប្រេស៊ីលប្រារព្ធខួបលើកទី ៣៥ នៃទំនាក់ទំនងការទូត (១៩៨៩-២០២៤)។ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម-ប្រេស៊ីល អភិវឌ្ឍន៍ដោយឈរលើចំណងមិត្តភាពជាប្រពៃណី និងតម្លៃរួមអំពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ វៀតណាមចាត់ទុកប្រេស៊ីលជាដៃគូជួរមុខរបស់ វៀតណាមនៅក្នុងតំបន់អាមេរិកឡាទីន ហើយរំពឹងថាកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគីនឹងកាន់តែជិតស្និទ្ធថែមទៀតនាពេលខាងមុខ តាមផែនទីបង្ហាញផ្លូវដែលថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាកាលពីឆ្នាំមុនក្នុងឱកាសដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី
វៀតណាមលោក Pham Minh Chinh ទៅកាន់ប្រទេសប្រេស៊ីល។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira បានអះអាងថា វៀតណាមជាដៃគូពាណិជ្ជកម្មដ៏សែនសំខាន់របស់ប្រេស៊ីល ហើយប្រេស៊ីលមាន បំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ទាំងក្នុង ក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ លោករដ្ឋមន្ត្រីការបរទេស Mauro Vieira សង្ឃឹមថា វៀតណាមនឹងគាំទ្រប្រេស៊ីលក្នុងឆ្នាំដែលប្រេស៊ីលធ្វើជាប្រធាន G២០ និងសន្និសីទអំពី ការប្រែប្រួលអាកាសធាតុ COP៣០ ដែលរៀបចំឡើងនៅឆ្នាំ២០២៥ នៅប្រេស៊ីល ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាថ្ងៃទី ៨ ខែ កុម្ភៈ បានចុះផ្សាយអត្ថបទមួយស្តីអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ៦ ខែកុម្ភៈ ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានបង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

Top