• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋធានីហាណូយបញ្ជាឱ្យកងកម្លាំងការពារនិងធានាសន្តិសុខ សំរាប់កិច្ចប្រជុំកំពូល​អាមេរិក - កូរ៉េខាង​ជើងលើក​ទី២​

នា​ថ្ងៃទី​២៥ ខែ​កុម្ភៈ​ នគរបាល​ក្រុង​ហាណូយ​ បាន​ចេញ​ដំណើរ​​​​អនុវត្ត​​​ផែន​ការ​​ ធានា​សន្តិសុខ​ សណ្តាប់​ធ្នាប់​ សំរាប់​​កិច្ច​ប្រជុំ​កំពូល​​អាមេរិក - កូរ៉េខាង​ជើងលើកទី​២ ​នៅ​ក្រុង​ហាណូយ​។​


ប៉ូលីស​​ចរាចរ​​​ចេញ​ដំណើរ​ពង្រាយ​ការងារ​​ ធានា​សន្តិសុខ​ សុវត្ថិភាព​ជូន​កិច្ច​ប្រជុំ។
រូបថត៖ យ័ន​តឹន​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

 ថយន្ត​ពាសដែល​ចេញ​ដំណើរ​ពង្រាយ​ការងារ​ ធានា​សន្តិសុខ​ សុវត្ថិភាព​ជូន​កិច្ច​ប្រជុំ​។
រូបថត៖ យ័ន​តឹន​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

 នគរបាល​ក្រុង​​ហាណូយ​ពង្រាយ​សម្ភារទំនើប​ ដើម្បី​ធានា​សន្តិសុខ​ សុវត្ថិភាព​ជូន​កិច្ច​ប្រជុំ​។
រូបថត៖ យ័ន​តឹន​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

 ប៉ូលីស​ចរាចរ​ ចេញ​ដំណើរ​ពង្រាយ​ការងារ ​ធានា​សន្តិសុខ សុវត្ថិភាព​ជូន​កិច្ច​ប្រជុំ​។
រូបថត៖ យ័ន​តឹន​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

កងកម្លាំង​សន្តិសុខ​​ប្រចាំនៅសណ្ឋាគារ Metropole ធានាសុវត្ថិភាព​​​​ជូន​កិច្ច​ប្រជុំ។​
រូបថត៖ យ័ន​តឹន​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

កង​កម្លាំង​ប៉ូលីស​ចរាចរ​ដំណើរការបែង​ចែក​ចរន្ត​គមនាគមន៍​​តាម​​ដង​វិថី​នៅ​ជិត​ខាង​តំបន់​ប្រព្រឹត្ត​ទៅ​
កិច្ច​ប្រជុំ​។​ រូបថត៖​ យឿង​យ៉ាង​/ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

កងកម្លាំង​ប៉ូលីស​អន្តរគមន៍​ត្រួត​ពិនិត្យ​ប្រចាំ​នៅ​តំបន់​គណៈ​ប្រតិភូ​អាមេរិក ​- កូរ៉េខាងជើង​ស្នាក់​នៅ​។
រូបថត៖​ យឿង​យ៉ាង​/ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

 

ថ្លែង​សុន្ទរកថានៅ​ពិធី​ចេញ​កងកម្លាំងនេះ លោក​ឧត្តមសេនីយ៍​ទោ​​ ដន យីខឿង​ (Doan Duy Khuong) នាយក​​នគរ​បាល​​​ក្រុង​ហាណូយ​បាន​ថ្លែង​ថា៖ ​”កិច្ចប្រជុំ​កំពូល​អាមេរិក - កូរ៉េ​ខាង​ជើង​លើកទី​២ បាន​រៀបចំ​នៅ​ក្រុង​ហាណូយ​ ជា​ព្រឹត្តិកាណ៍​នយោបាយ​ ការទូត​អន្តរជាតិ​​សំខាន់​លំដាប់​ថ្នាក់​ ប្រព្រឹត្ត​ទៅ​​នៅ​លើ​ភូមិសាស្រ្ត​រដ្ឋធានី​ ក្នុង​ឆ្នាំ​២០១៩”។

លោក​ឧត្តមសេនីយ៍ទោ​ ដន​ យីខឿន (Doan Duy Khuong) សង្កត​ធ្ងន់ថា កិច្ច​ប្រជុំ​ដាក់​ចេញ​​ជូន​​កង​កម្លាំង​នគរ​បាល​ប្រជា​ជន​​ទាំង​ស្រុង​​និយាយ​រួម ​​និង នគរបាល​ក្រុង​ហាណូយ​​និយាយដោយ​ឡែក​ ភារកិច្ច​សែន​ធ្ងន់​ គឺត្រូវ​​ធានា​សន្តិសុខ​​ជាតិ​ រក្សា​សណ្តាប់​ធ្នាប់​សុវត្ថិភាព​សង្គម​ ពិសេស​គឺត្រូវ​ធានា​សន្តិសុខ​ សុវត្ថិភាព​ទាំង​ស្រុង​មុន​ ក្នុង​ និង​ក្រោយ​កិច្ច​ប្រជុំ៕​

 

ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​/​កាសែតរូបភាព​វៀតណាម​

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ សប្តាហ៍កំពូលនៃមហា សន្និបាតអង្គការសហប្រជាជាតិ រួមផ្សំសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល។

Top