• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

“យុទ្ធនាការក្វាងទ្រុង” ជួយប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិនៅខេត្ត​ក្វាងង៉ាយ ​ស្ថិរភាពលំនៅដ្ឋានយ៉ាងឆាប់រហ័ស

ដោយអនុវត្ត “យុទ្ធនាការក្វាងទ្រុង” ដែលបំផុសឡើងដោយរដ្ឋាភិបាល ខេត្តក្វាងង៉ាយ បច្ចុប្បន្នកំពុងកៀងគរកម្មាភិបាល នគរបាល កងជីវពល និងសមាជិកសម្ព័ន្ធយុវជនប្រមាណ ១៥០នាក់ជារៀងរាល់ថ្ងៃ ដើម្បីសាងសង់ និងជួសជុលផ្ទះសម្បែងសម្រាប់ប្រជាជនដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះធម្មជាតិ ដោយខិតខំសម្រេចរួចរាល់មុននឹងបុណ្យចូលឆ្នាំប្រពៃណី ឆ្នាំ២០២៦។

នាយទាហាន និងពលទាហាននៅតែមានការតាំងចិត្ត និងមានទំនុកចិត្តក្នុងការបញ្ចប់ «យុទ្ធនាការក្វាងទ្រុង» ដោយជោគជ័យ។ រូបថត៖ VNA

លោក Pham Xuan Quang ប្រធានគណៈកម្មាធិការប្រជាជនឃុំ Mang Ri ខេត្ត Quang Ngai បានឲ្យដឹងថា៖          “ក្រៅពីការជួយឧបត្ថម្ភប្រជាជនបោសសម្អាតដីធ្លី យើងក៏កំពុងសាងសង់ផ្លូវថ្នល់ផងដែរ។ ដំបូងបង្អស់គឺជួយឲ្យប្រជាជនមានផ្លូវថ្នល់សម្រាប់ធ្វើដំណើរ។ ក្នុងរយៈពេលវែង យើងកំពុងស្នើឱ្យខេត្តផ្តល់មូលនិធិដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗ ដូចជា អគ្គិសនី ទឹកស្អាត និងសាងសង់ផ្ទះវប្បធម៌សហគមន៍។ ដើម្បីបំពេញតម្រូវការរស់នៅ យើងបានជួយអ្នកស្រុកក្នុងការដំឡើងបំពង់បង្ហូរទឹកទៅកាន់ផ្ទះសម្បែងរបស់ខ្លួន។ ទាក់ទងនឹងអគ្គិសនី ក្រុមហ៊ុនអគ្គិសនី បានដំឡើងស្ថានីយ៍អគ្គិសនីទង់ស្យុងទាបជាបណ្ដោះអាសន្ន ដើម្បីផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជនមុនឱកាសបុណ្យចូលឆ្នាំប្រពៃណី។

អាជ្ញាធរឃុំ Mang Ri ចុះទៅសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាជននៅក្នុងតំបន់តាំងទីលំនៅថ្មី។ រូបថត៖ Thanh Thang/VOV ភាគកណ្តាល

ដើម្បីធានាវឌ្ឍនភាពនិងគុណភាព នាយកនគរបាលខេត្តក្វាងង៉ាយ បានបង្កើតក្រុមការងារដែលមានកម្មាភិបាល និងយុទ្ធជនចំនួន ២៦៦ នាក់ ដើម្បីជួយសាងសង់ផ្ទះសម្បេងសម្រាប់ប្រជាជន។ លោកវរសេនីយ៍ឯក ត្រាន់ ធី ធូ ភឿក អនុប្រធាននគរបាលខេត្តក្វាងង៉ាយ បានឲ្យដឹងថា នគរបាលខេត្តត្រូវបានប្រគល់ៅារកិច្ចឱ្យដឹកនាំការសាងសង់ផ្ទះចំនួន ៣២ ខ្នង។ រហូតមកដល់បច្ចុប្បន្ន វឌ្ឍនភាពរួមសម្រេចបានជាង ៥០% ដោយផ្ទះជាច្រើនបានបញ្ចប់ការងារប្រហែល ៨០%ហើយ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top