• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យកសុភមង្គលនិងសុវត្ថិ ភាពរបស់នារីនិងកុមារធ្វើជាគោលដៅសកម្មភាព


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងបណ្ដាតំណាងដើរថ្មើជើងជួយជ្រោមជ្រែង “ឆ្នាំសុវត្ថិភាពសម្រាប់នារីនិងកុមារ” (រូបថត៖ TTXVN)

 ក្នុងឱកាសរំលឹកខួបលើកទី១៩៧៩នៃកុបកម្មរបស់ព្រះមហាក្សត្រីយានីពីរអង្គ Hai Ba Trung និងលើកទី១០៩ ទិវា​នារី​អន្តរ​​ជាតិ ​នាព្រឹកថ្ងៃទី៦ ខែមីនា នៅតំបន់រូប​បដិមារស្ដេច Ly Thai To ខ័ណ្ឌ​ Hoan Kiem ទីក្រុង​ហាណូយ​ នាយករដ្ឋ​មន្រ្តីវៀត​ណាម​ លោក Nguyen Xuan Phuc បានអញ្ជើញចូល​រួមពិធី​បំផុស “ឆ្នាំ​សុវត្ថិភាព​សម្រាប់​នារីនិង​កុមារ”។
 
នៅទីនេះ​ លោកនាយករដ្ឋមន្រ្តីបា​ន អះអាងថា បក្សនិង​រដ្ឋជានិច្ចកាល​កត់សម្គាល់​តួនាទី​និង​ការរួម​ចំណែក​ដ៏សំខាន់​ របស់សម្ព័ន្ធសមាគមន៍នារីវៀ​តណាមក្នុងការថែទាំ ការពារសិ​ទ្ធិនិង​ផល ប្រយោជន៍​ដ៏ត្រឹម​ត្រូវ​របស់​នារី​។ លោក​នាយករដ្ឋមន្រ្តីបានសង្កត់​ធ្ងន់ថា៖
 
“ក្នុង​ដំណើរការអភិវឌ្ឍប្រទេសជាតិ យើងមិនត្រឹមតែយកចិត្តទុកដាក់ដល់ ល្បឿនកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែម​ទាំង​ចាំបាច់ត្រូវលើកកំពស់គុណភាព​ កំណើន ជំរុញភាពជឿនលឿន សមភាពសង្គម ធានាសិទ្ធិម​នុស្ស យកចិត្ត​ទុក ដាក់យ៉ាងខ្លាំងដល់នារីនិងកុ​មារ ជាពិសេសនៅតំបន់ដែលមានស្ថានភាពលំបាក​ តំបន់​ព្រំដែន កោះ​សមុទ្រ ​និងតំបន់ជនជាតិភាគតិច។ ខ្ញុំស្នើអោ​យសមាគមន៍ គ្រប់ជាន់​ថ្នាក់ ចាំបាច់​ត្រូវកសាង​ផែនការ​អោយ​បាន​លំអិត ក្នុងនោះជ្រើសរើស ការងា​រជាក់ស្ដែងនិងសមស្របនឹងក្រុមមុខស​ញ្ញានីមួយ​ៗ ចលនាការ​ចូល​រួម​ របស់សង្គមទាំងមូលក្នុងការការពា​រសុវត្ថិភាពសម្រាប់នារី​និង​កុមារ”។
 
ជាមួយ​ទិសស្លោកសកម្មភាពរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០១៩នោះគឺ “វិន័យ ស្មោះត្រង់ ធ្វើសកម្មភាព ច្នៃប្រឌិត លោត​​ផ្លោះ ប្រសិទ្ធភាព” លោកនាយករដ្ឋ មន្រ្តីបាន​ស្នើអោយក្រសួង ស្ថាប័នគ្រប់​ជាន់​ថ្នាក់ រួមដៃ​ជាមួយ​សម្ព័ន្ធ​សមាគមន៍​ នារីវៀតណាម យកសុភមង្គលនិងសុវត្ថិភាព​របស់នារីនិងកុមារធ្វើជាគោលដៅ សកម្ម​ភាព ហើយ​ចូល​​រួម​យ៉ាងសកម្មដោយមានការទទួលខុសត្រូវខ្ពស់​បំផុត ដើម្បីអនុវត្ត “ឆ្នាំសុវត្ថិភា​ពសម្រាប់នារីនិងកុមារ”​ ប្រកប​​ដោយ​ប្រសិទ្ធភាព។ ទន្ទឹម នឹងនោះ ចាំបា​ច់ត្រូវសុក្រិតច្បាប់ គោលន​យោបាយ​ស្ដីពីសុវត្ថិភាពនិង​សុខុមាល​​ភាព​សង្គមសម្រាប់​នារី និងកុមារផងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top