• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យកឈ្នះលើឥណ្ឌូនេស៊ីក្នុងការស៊ុតបាល់ប៉េណាល់ទី វៀតណាមដណ្ដើមបានជើងឯក U២៣ អាស៊ីអាគ្នេយ៍ជាលើកទីពីរជាប់ៗគ្នា

នាយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Rayong (ប្រទេសថៃ) ក្រុមបាល់ទាត់ U២៣ វៀតណាម បានយកឈ្នះក្រុម U២៣ ឥណ្ឌូនេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ជើងឯក U២៣ អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ ដោយលទ្ធផល ៦-៥ ក្នុងការស៊ុតបាល់ប៉េណាល់ទី តាមនោះការពារជើងឯក U២៣ អាស៊ីអាគ្នេយ៍ដោយជោគជ័យ។
ក្រុមបាល់ទាត់ U២៣វៀតណាមឈ្នះជើងឯកពានរង្វាន់ជើងឯក U២៣ អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣។ (រូបថត៖ WS)

កីឡាករនៃក្រុមទាំងពីរបានផ្តល់ឱ្យទស្សនិកជននូវការប្រកួតដ៏ទាក់ទាញមួយ។ លទ្ធផលស្មើគ្នា 0-0 ត្រូវបានរក្សាដដែលបន្ទាប់ពីរយៈពេលជាង ១២០ នាទីនៃម៉ោងប្រកួតផ្លូវការនិងម៉ោងបន្ថែម។ លទ្ធផលនេះបានបង្ខំឲ្យក្រុមទាំងពីរត្រូវកំណត់ឈ្នះ-ចាញ់ដោយការស៊ុតបាល់ប៉េណាល់ទី។

ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការប្រកួត គ្រូបង្វឹកក្រុម U២៣ វៀតណាម លោក Hoang Anh Tuan បានឲ្យដឹងថា៖

នេះពិតជាការប្រកួតដ៏តានតឹងមួយ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ព្រោះថាទីមួយ នេះជាលើកដំបូងដែលខ្ញុំដណ្ដើមបានជើងឯកនៅថ្នាក់ជាតិ។ ទី២ តាមការតម្រង់ទិសនៃសហព័ន្ធបាល់ទាត់វៀតណាម យើងបានបង្កើតឱកាសសម្រាប់កីឡាករវ័យក្មេង។ ដូចដែលអ្នកអាចឃើញថា តាមរយៈការប្រកួតលើកនេះកីឡាករក្នុងអាយុ ១៧ ឆ្នាំនិង ១៨ ឆ្នាំបានប្រកួតជាច្រើន។ យើងមិនត្រឹមតែដណ្ដើមបានជើងឯកប៉ុណ្ណោះទេ ប៉ុន្តែយើងដណ្ដើមបានជើងឯកដោយកម្លាំងវ័យក្មេង។ ខ្ញុំគិតថា ក្រុមវៀតណាមប្រហែលជាក្រុមក្មេងជាងគេក្នុងការប្រកួតនេះ

ក្រៅពីពានរង្វាន់ជើងឯកនៃ AFF U23 Championship ឆ្នាំ ២០២៣ កីឡាករមួយចំនួននៃក្រុមវៀតណាម ក៏ឈ្នះពានរង្វាន់ឯកជនផងដែរ។ ជាក់ស្តែង កីឡាករ Dinh Xuan Tien ជាមួយនឹងចំនួនបាល់ចូលទី ៣ គ្រាប់បានឈ្នះពានរង្វាន់ អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ រួមជាមួយកីឡាករ Alif Ikmalrizal (ម៉ាឡេស៊ី)។ អ្នកចាំទី Quan Van Chuan ទទួលបានពានរង្វាន់អ្នកចាំទីល្អបំផុតនៃការប្រកួត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top