• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ម៉ូសំប៊ិកជាប្រទេសមួយក្នុងចំណោមប្រទេសអាទិភាពរបស់វៀតណាមក្នុងការជំរុញទំនាក់ទំនងនៅអាហ្វ្រិក

នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញជួបពិភាក្សាការងារជាន់ខ្ពស់ជាមួយប្រធានគណ បក្សរណសិរ្សរំដោះម៉ូសំប៊ិក (FRELIMO) ប្រធានាធិបតីម៉ូសំប៊ិក លោក Filipe Jacinto Nyusi តាមទម្រង់អនឡាញ។
  ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ TTXVN)  

តាងនាមគណៈបក្ស FRELIMO រដ្ឋនិងប្រជាជនម៉ូសំប៊ិក លោកប្រធានាធិបតី Filipe Jacinto Nyusi បានអបអរសាទរចំពោះសមិទ្ធិផល ដែលវៀតណាមសម្រេចបានក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ លើកកំពស់តួនាទី ឋានៈ និងកិត្យានុភាពនៅលើឆាកអន្តរជាតិ។ លោកប្រធានាធិបតី Filipe Jacinto Nyusi បានអះអាងថា វៀតណាមគឺជាអាទិភាពក្នុងគោលនយោបាយការបរទេសឆ្ពោះទៅទិសខាងកើតរបស់ម៉ូសំប៊ិក។ លោកបានសម្ដែងគោលបំណងចង់បន្តជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ មិត្តភាព និងប្រពៃណីរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរនាពេលខាងមុខ។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា ម៉ូសំប៊ិកគឺជាប្រទេសអាទិភាពមួយរបស់វៀតណាមក្នុងការជំរុញទំនាក់ទំនងនៅអាហ្វ្រិក។ លោកអគ្គលេខាបក្សបានវាយតម្លៃខ្ពស់ចំពោះតួនាទី ឋានៈ  និងការរួមចំណែកយ៉ាងសំខាន់របស់ម៉ូសំប៊ិកក្នុងដំណើរការអភិវឌ្ឍន៍នៃតំបន់អាហ្វ្រិក។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានប្រកាសថា វៀតណាមស្វាគមន៍បេក្ខភាពម៉ូសំប៊ិកក្នុងការឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៤។

លោកអគ្គលេខាបក្ស Nguyen Phu Trong និងប្រធានគណបក្ស FRELIMO ប្រធានាធិបតីលោក Filipe Jacinto Nyusi ក៏បានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពទូទៅអំពីបក្សនីមួយ និងរដ្ឋនីមួយៗ។ ថ្នាក់ដឹកនាំបក្សទាំងពីរ និងរដ្ឋទាំងពីរបានឯកភាពគ្នាបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀត ណាម និងគណៈបក្ស FRELIMO ដែលដើរតួនាទីតម្រង់ទិសដៅក្នុងការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ពង្រឹងសកម្មភាពផ្លាស់ប្តូរ និងទំនាក់ទំនងតាមកាណាល់បក្ស រដ្ឋាភិបាល រដ្ឋសភា និងប្រជាជននៃប្រទេសទាំងពីរ។ លើលពីនេះទៅទៀត ទាញយកសក្តានុពល និងប្រៀបខ្លាំងរបស់ភាគីនីមួយៗ សំដៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ - ការទូត សេដ្ឋកិច្ច - ពាណិជ្ជកម្ម សន្តិសុខ - ការពារជាតិ ការអប់រំ - ការបណ្តុះបណ្តាល ទេសចរណ៍ វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ក៏ដូចជា ពង្រឹងការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បញ្ជាក់នូវទំនាក់ទំនងដ៏រឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយជាមួយវៀតណាម

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បញ្ជាក់នូវទំនាក់ទំនងដ៏រឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយជាមួយវៀតណាម

ក្នុងអំឡុងពេល៥៥ ឆ្នាំកន្លងមកនេះ កម្ពុជា និង វៀតណាមបានបញ្ជាក់យ៉ាងច្បាស់ចំពោះពិភពលោកនូវទំនាក់ទំនងដ៏រឹងមាំ ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងប្រកបដោយភាពធន់នឹងការប្រែប្រួលខាង ភូមិសាស្ត្រនយោបាយក្នុងតំបន់ និងអន្តរជាតិ។

Top