• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ម៉ាក្រូសេដ្ឋកិច្ច ៧ ខែដំបូងនៃឆ្នាំ២០២១មានស្ថិរភាពជាស្ថាពរ វិស័យជាច្រើនសម្រេច បានលទ្ធផលវិជ្ជមាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានបញ្ជាឲ្យបណ្ដាក្រសួង ស្ថាប័នមជ្ឈឹមនិងខេត្ត ក្រុងទាំងអស់ផ្ដោតសំខាន់ទៅលើ ការកសាងកម្មវិធី ផែនការសកម្មភាពឲ្យបានសមស្របនឹងស្ថាន ភាពនិងតម្រូវការ ជាក់ស្ដែង សំដៅអនុវត្តន៍ប្រកបដោយជោគជ័យនូវផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈ ពេល៥ឆ្នាំដំណាក់កាល២០២១- ២០២៥។

អញ្ជើញធ្វើសន្និដ្ឋាននៅកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ រវាងរដ្ឋាភិបាលជាមួយខេត្តក្រុងនានាសំដៅវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែកក្កដា និងរយៈពេល៧ខែដំបូង នៃឆ្នាំ២០២១ក៏ដូចជាការងារបង្ការប្រឆាំងជម្ងឺកូវីដ ១៩ ដែលបានធ្វើឡើងកាលពី រសៀលថ្ងៃទី១១ ខែសីហា នោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានបញ្ជាឲ្យបណ្ដាក្រសួង ស្ថាប័នមជ្ឈឹមនិងខេត្ត ក្រុងទាំងអស់ផ្ដោតសំខាន់ទៅលើ ការកសាងកម្មវិធី ផែនការសកម្មភាពឲ្យបានសមស្របនឹងស្ថានភាពនិងតម្រូវការ ជាក់ស្ដែង សំដៅអនុវត្តន៍ប្រកបដោយជោគជ័យនូវផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈ ពេល៥ឆ្នាំដំណាក់កាល២០២១-២០២៥។ ស្មារតីគឺត្រូវធ្វើភ្លាមៗ ធ្វើរហ័ស ធ្វើយ៉ាងប្ដូរ ផ្ដាច់ ហើយត្រូវធានាគុណភាពនិងប្រសិទ្ធភាពផងដែរ។

 

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
 
ទិដ្ឋភាពនៅកិច្ចប្រជុំ។
 

ពាក់ព័ន្ធដល់ការងារបង្ការប្រឆាំងជម្ងឺកូវីដ ១៩ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh មានប្រសាសន៍ថា ទន្ទឹមនឹងការអនុវត្តល្អនូវការរក្សាគម្លាតសង្គមនោះ គឺត្រូវ រៀបចំការធ្វើតេស្តក្នុងពេលឆាប់រហ័សបំផុត តាមបាវចនា រកឃើញយ៉ាងឆាប់ កំណត់ តំបន់មានជម្ងឺរាតត្បាតយ៉ាងលឿន ព្យាបាលយ៉ាងសកម្ម កំចាត់ការឆ្លងរាលដាលនាំឲ្យ ស្ថានភាពមានស្ថិរភាពឡើងវិញ។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើរថា នៅពេល អនុវត្តន៍វិធានការបិទខ្ទប់ ធ្វើចត្តាឡីស័ក មិនត្រូវទុកឲ្យប្រជាជនណាមួយខ្វះខាត អាហារនិងទំនិញចាំបាច់ ព្រមទាំងត្រូវទំនុកបម្រុងខាងស្មារតី លើកទឹកចិត្តប្រជាជន ធ្វើការឃោសនា បកស្រាយបំភ្លឺផ្នែកច្បាប់ដល់ប្រជាកម្មករផងដែរ។

ចំពោះបញ្ហាវ៉ាក់សាំង លោកនាយករដ្ឋមន្រ្តីឲ្យដឹងថា ទន្ទឹមនឹងការពន្លឿនការ នាំចូលវ៉ាក់សាំង រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធក៏បានជំរុញការផ្ទេរប្រគល់ ការស្រាវ ជ្រាវដើម្បីផលិតវ៉ាក់សាំងក្នុងស្រុក ហើយកំពុងទទួលបានវឌ្ឍនភាពល្អប្រសើរ។

ចំពោះស្ថានភាពសេដ្ឋកិច្ចក្នុងខែកក្កដានិងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ម៉ាក្រូសេដ្ឋកិច្ចក្នុង៧ខែកន្លងមក មានស្ថិរភាព ជាស្ថាពរ ដោយសម្រេចបានលទ្ធផលវិជ្ជមានលើវិស័យជាច្រើន។ តាមលោកនាយក រដ្ឋមន្រ្តី នាគ្រានេះ ប្រទេសទាំងមូលត្រូវការផ្ដល់អាទិភាពដល់ការប្រយុទ្ធប្រឆាំងនឹង ជម្ងឺរាតត្បាត ដោយសារជោគជ័យក្នុងការងារនេះនឹងជំរុញការស្ដារនិងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមបានយ៉ាងងាយស្រួលជាង។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកឡើងភារកិច្ចចំនួន៥ដែល ត្រូវតែសម្រេចបាននិងរក្សារឹងមាំនាពេលខាងមុខនោះគឺ៖ ប្ដេជ្ញាចិត្តរក្សាបាននូវការធ្វើ ចរាចរណ៍ទំនិញ; ធានាការធ្វើចរាចរណ៍ហិរញ្ញវត្ថុ-រូបិយវត្ថុ; រក្សារឹងមាំប្រភពពលករ; ជួយទ្រទ្រង់អង្គភាពអាជីវកម្ម; ធានាការបញ្ជាដឹកនាំដោយចុះសម្រុងគ្នាពីមជ្ឈឹមដល់ មូលដ្ឋាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top