• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មោទនភាពនៃពាណិជ្ជសញ្ញាជាតិវៀតណាម

លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម (រូបថត៖thuonghieucongluan.com.vn )
 

យោងតាមរបាយការណ៍ពាណិជ្ជសញ្ញាជាតិឆ្នាំ ២០២០ (Nation Brands 2020) របស់ក្រុមហ៊ុនកំណត់តម្លៃពាណិជ្ជសញ្ញាចក្រភពអង់ Brand Finance បានឲ្យដឹងថា វៀតណាមមានតម្លៃពាណិជ្ជសញ្ញាជាតិកើនឡើងយ៉ាងខ្លាំងក្លាបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២០។ ការវាយតម្លៃនេះបានអះអាងសារជាថ្មីថា ពាណិជ្ជសញ្ញាវៀតណាមកំពុងមានឋានៈដ៏រឹងមាំនៅលើទីផ្សារពិភពលោកផងដែរ។

Brand Finance បានអះអាងថា តម្លៃពាណិជ្ជសញ្ញាជាតិរបស់វៀតណាមឆ្នាំ ២០២០ បានកើន ២៩% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ពោលគឺកើនឡើងដល់ ៣១៩ ពាន់លានដុល្លារអាមេរិក។ ដូច្នេះ វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៣៣ (កើន ៩ កាំ) ក្នុង Top ពាណិជ្ជសញ្ញាជាតិដែលមានតម្លៃច្រើនបំផុតទាំង ១០០ នៅលើពិភពលោក។

អះអាងពាណិជ្ជសញ្ញានៅលើឆាកអន្តរជាតិ

ជាការពិត កិត្យានុភាពនៃផលិតផល "made in Vietnam"  ធ្លាប់បានអះអាងនៅលើទីផ្សារអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ហើយថែមទាំងត្រូវបានលើកកម្ពស់ក្នុងដំណាក់កាលដ៏លំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ ក្នុងរយៈពេលកន្លងទៅ។ ឧទាហរណ៍ថា ក្នុងអំឡុងពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់សកលលោកត្រូវបានអាក់ខានដោយសារជំងឺកូវីដ ១៩ នោះ សហគ្រាសខ្នាតតូចមួយនៅទីក្រុងហូជីមិញទទួលបានការបញ្ជាទិញកើនឡើង ២០០% ពីសហរដ្ឋអាមេរិក ។ កាលពីមុន ហគ្រាសនេះ ត្រឹមតែបានបញ្ជាទិញទំនិញនៅចិនតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ សហគ្រាសវាយនភ័ណ្ឌដ៏ធំមួយនៅទីក្រុងហូជីមិញក៏បានទទួលការបញ្ជាទិញម៉ាស់ជាបន្តបន្ទាប់ ដើម្បីនាំចេញទៅកាន់សហរដ្ឋអាមេរិក អឺរ៉ុប និងអ៊ីស្រាអែល នៅពេលដែលវៀតណាមបានក្លាយទៅជាចំណុចភ្លឺក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម  ប្រធានក្រុមប្រឹក្សាពាណិជ្ជសញ្ញាជាតិបានចាត់ទុកថា៖ “បណ្ដាសហគ្រាសពាណិជ្ជសញ្ញាជាតិបានអះអាងនូវឋានៈដ៏រឹងមាំឈានមុខគេលើវិស័យប្រតិបត្តិការរបស់ខ្លួន ដោយបានរក្សាល្បឿនកំណើនខ្ពស់ទាំងប្រាក់ចំណេញនិងប្រាក់ចំណូល ព្រមទាំងរក្សាទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ បើទោះបីបានជួបប្រទះនឹងការលំបាកសាកល្បងជាច្រើនក្នុងរយៈពេលកន្លងទៅក៏ដោយ ជាពិសេសគឺក្នុងបរិបទកើតមានជំងឺកូវីដ ២៩ នៅលើពិភពលោក។ ដោយហេតុនេះ ជួយលើកកម្ពស់តម្លៃពាណិជ្ជសញ្ញាជាតិនៅលើទីផ្សារពិភពលោក កសាងរូបភាពប្រទេសជាតិវៀតណាម ដែលមានកិត្យានុភាពអំពីទំនិញ និងសេវាកម្មគុណភាពខ្ពស់ ក៏ដូចជាលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ”។

ចាប់យកឱកាស ដើម្បីឈានទៅមុខឥតឈប់ឈរ

លោក Vu Ba Phu ប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្មបានចាត់ទុកថា៖ការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា CPTPP, RCEP, EVFTA កំពុងបើកចេញឱកាសថ្មីសម្រាប់វៀតណាម ហើយជួយរក្សាសន្ទុះសេដ្ឋកិច្ចក្នុងបរិបទដ៏លំបាករួមរបស់តំបន់ និងសកលលោក។ ដូច្នេះ សហគ្រាសនានាចាំបាច់ត្រូវបន្តខិតខំប្រឹងប្រែង ប្តេជ្ញាចិត្ត ច្នៃប្រឌិតដើម្បីកសាង និងអភិវឌ្ឍន៍ពាណិជ្ជកម្មជាតិវៀតណាមយ៉ាងឆាប់ៗ។ លោក Vu Ba Phu បានឲ្យដឹងថា៖ “យើងចាំបាច់ត្រូវបន្តស្វែងយល់និងកំណត់ពាណិជ្ជសញ្ញារបស់វៀតណាម កំណត់ពាណិជ្ជសញ្ញារបស់ផ្នែក វិស័យផលិតកម្មបណ្ដាផលិតផលស្នូលរបស់យើងក្នុងឆ្នាំក្រោយនិង រយៈពេល ៥ ឆ្នាំខាងមុខ ហើយធ្វើការពិភាក្សាគ្នាដើម្បីសម្រេចឲ្យបានគោលដៅដែលបានដាក់ចេញផងដែរ”។

នៅក្នុងជំនួបចាមួយប្រតិភូមកពីសហគ្រាសចំនួន ១២៤ អង្គភាព ដែលមានផលិតផលជាប់ពាណិជ្ជសញ្ញាជាតិឆ្នាំ ២០២០ នោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកសំណើរថា៖ “ខ្ញុំស្នើឲ្យបណ្ដាសហគ្រាសបន្តថែរក្សា និងពង្រីកវប្បធម៌សហគ្រិនវៀតណាមដើម្បីចូលរួមអភិវឌ្ឍប្រទេសដោយដៃនិងគំនិតដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិតាមរយៈបាតដៃ និងបញ្ញារបស់ខ្លួន។ ក្នុងស្មារតីនេះខ្ញុំសូមជូនពរក្រុមប្រឹក្សាពាណិជ្ជសញ្ញាជាតិវៀតណាមបន្តមានយន្តការ គោលការណ៍ល្អថែមទៀត ដើម្បីជួយឧបត្ថម្ភសហគ្រាសឲ្យបានសមស្រេបនឹងឋានៈ និងកិត្យានុភាពរបស់វៀតណាមតណាមផងដែរ”។

សេដ្ឋកិច្ចវៀតណាម ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀតនៅលើពិភពលោកត្រូវបានព្យាករណ៍ថានឹងបន្តប្រឈមមុខនឹងការលំបាកជាច្រើនក្នុងរយៈពេលខាងមុខនេះ។ ទោះយ៉ាងណា ជាមួយនឹងសក្ដានុពលនិងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងសហគ្រាសនោះ ពាណិជ្ជកម្មិជ្ជសញ្ញាជាតិវៀតណាម នឹងបន្តត្រូវបានពង្រឹង ក៏ដូចជារួមចំណែកជាក់ស្ដែងទៅ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយវិបុលភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top