• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មូលដ្ឋានគ្រឹះ Make in Vietnam - ការពារអធិបតេយ្យភាពជាតិក្នុងលំហឌីជីថល

“ច្នៃប្រឌិតនៅវៀតណាម រចនានៅវៀតណាម ផលិតនៅវៀតណាម” គឺជាគោលការណ៍ និងទិសដៅដ៏ធំធេងរបស់រដ្ឋាភិបាលវៀតណាម សំដៅបំផុសកម្លាំងផ្ទៃក្នុង និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិក្នុងបដិវត្តន៍ឧស្សាហកម្មទី ៤។ ចាប់តាំងពីពេលនាំចេញ Make in Vietnam នាខែឧសភាឆ្នាំ ២០១៩ មក ចលនានេះបានបង្កើតកម្លាំងចលករថ្មី ថាមពលវិជ្ជមានជួយផ្លាស់ប្តូរការយល់ដឹងអំពីសារៈសំខាន់របស់សហគ្រាស បច្ចេកវិទ្យា និងផលិតផលបច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសគឺការការពារអធិបតេយ្យភាពឌីជីថលជាតិនៅតាមលំហអ៊ីនធឺណែត។
  បច្ចុប្បន្ន Facebook គឺជាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមបំផុតនៅក្នុងប្រទេសវៀតណាម (រូបថត៖ រ៉យទ័រ)  
  រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Nguyen Manh Hung (រូបថត៖ vneconomy.vn)  

តាំងពីពេលមុនមក ការយល់ឃើញរបស់ប្រជាជនភាគច្រើននៅតែតាមទិសការពារអធិបតេយ្យភាពជាតិប្រពៃណី ពោលគឺបញ្ហាដែនសមុទ្រ និងទឹកដី។ ទោះជាយ៉ាងណាក៏ដោយ ក្នុងពិភពលោកថ្មីមួយ អធិបតេយ្យភាពជាតិនៅលំហអ៊ីនធឺណិតក៏ជាបញ្ហា ដែលត្រូវយកចិត្តទុកដាក់ផងដែរ។ ក្នុងនាមជាប្រទេស ដែលមានប្រជាជនវ័យក្មេងជាមួយប្រជាជនចំនួន ៩៧,៣ លាននាក់ ក្នុងនោះមនុស្សជាង ៧០% ជាអ្នកប្រើប្រាស់អ៊ីនធឺណិត។ វៀតណាមកំពុងក្លាយទៅជាទឹកដីដែលពោរពេញទៅដោយសក្តានុពលសម្រាប់អ្នកផ្តល់មូលដ្ឋានគ្រឹះឌីជីថល។

យោងតាមការធ្វើស្ថិតិថ្មីបំផុតរបស់ We are social ក្នុងឆ្នាំ ២០២២ បានឲ្យដឹងថា នាប្ចុច្បន្ន Facebook គឺជាមូលដ្ឋានគ្រឹះផ្សព្វផ្សាយសង្គមដ៏ពេញនិយមបំផុតនៅវៀតណាម ជាមួយនឹងអ្នកប្រើប្រាស់អ៊ីនធឺណែតចំនួន ៩៣,៨% បានលេង Facebook ប្រចាំខែ។ កម្មវិធីផ្ញើសារ Messenger, បណ្តាញសង្គមចែករំលែកវីដេអូ TikTok និងបណ្តាញសង្គមចែករំលែករូបថត Instagram ក៏ជាមូលដ្ឋានគ្រឹះឌីជីថល ដែលត្រូវបានប្រជាជនវៀតណាមប្រើប្រាស់ជាច្រើន (សុទ្ធតែស្រូបយកជាង ៦០%) ។

ទោះជាយ៉ាងណាក៏ដោយ ការរីកចម្រើនដ៏ខ្លាំងក្លានៃមូលដ្ឋានគ្រឹះឌីជីថលកំពុងដាក់ចេញបញ្ហាប្រឈមថ្មី។ នោះគឺជាសន្តិសុខជាតិបានក្លាយទៅជាគោលដៅរងការវាយប្រហារជ្រៀតចូល ប្រមូលផ្តុំព័ត៌មានស៊ើបការណ៍សម្ងាត់របស់ក្រុម Hacker ។ បុគ្គល សហគ្រាស និងស្ថាប័នរដ្ឋក៏មិនមានសុវត្ថិភាពដែរ។ លោក Nguyen Minh Chinh ប្រធានស្នងការសន្តិសុខតាមអ៊ីនធឺណិត និងប្រយុទ្ធប្រឆាំងបទស្មើសបច្ចេកវិទ្យាខ្ពស់ នៃក្រសួងនគរបាលបានឲ្យដឹងថា៖ “បញ្ហាប្រឈមនាបច្ចុប្បន្ននេះ កម្លាំងអមិត្ត ពួកប្រតិកិរិយាឧក្រិដ្ឋជនបានប្រើប្រាស់លំហអ៊ីនធឺណិត ដើម្បីអនុវត្តន៍សកម្មភាពឈ្លានពានសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសង្គម ជាពិសេស គឺសកម្មភាពឃោសនាប្រឆាំងនឹងរបប ញុះញង់ឲ្យមានកុប្បកម្ម ដើម្បីអនុវត្តបដិវត្តន៍ពណ៌ បដិវត្តន៍តាមដងផ្លូវ ដើម្បីផ្លាស់ប្តូររបប នយោបាយនៅវៀតណាម”។

ប្រឈមមុខនឹងការពិតជាក់ស្ដែងនេះ នារយៈពេលកន្លងទៅ និយមន័យនៃលំហអ៊ីនធឺណែតនិងសារៈសំខាន់នៃសន្តិសុខជាតិអំពីលំហអ៊ីនធឺណិតត្រូវបានវៀតណាមយកចិត្តទុកដាក់ជាពិសេស។ ច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត និងគម្រោងច្បាប់ការពារជាតិ (ធ្វើវិសោធនកម្ម) គឺជាសក្ខីភាពសរឲ្យឃើញពីការបោះជំហានយ៉ាងខ្លាំងក្លារបស់បក្ស និងរដ្ឋអំពីបញ្ហាការពារអធិបតេយ្យភាពជាតិនៅក្នុងលំហឌីជីថល។

អស់រយៈពេលជាង ១ ឆ្នាំ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានអនុម័តលើ "កម្មវិធីផ្លាស់ប្តូរឌីជីថលជាតិដល់ឆ្នាំ ២០២៥ ទិសដៅដល់ឆ្នាំ ២០៣០" នោះ ការងារផ្លាស់ប្តូរឌីជីថលជាតិនៅវៀតណាមទទួលបានលទ្ធផលបឋមយ៉ាងច្បាស់លាស់ ជាពិសេសការយល់ដឹងអំពីការផ្លាស់ប្តូរឌីជីថលនៅក្នុងស្ថាប័នរដ្ឋ សហគ្រាស និងប្រជាជនទាំងមូលត្រូវបានលើកកម្ពស់ឥតឈប់ឈរ។ លោក Nguyen Thanh Hung ប្រធានសម្ព័ន្ធសមាគមសន្តិសុខព័ត៌មានវៀតណាមបានមានប្រសាសន៍ថា៖

“សមត្ថភាពធានាសុវត្ថិភាពព័ត៌មានរបស់ប្រទេសជាតិគឺផ្អែកលើមូលដ្ឋានដ៏សំខាន់អំពីផលិតផល សេវាកម្ម និងដំណោះស្រាយក្នុងប្រព័ន្ធអេកូឡូស៊ីប្រកបដោយសុវត្ថិភាព និងសន្តិសុខតាមបណ្ដាញអីនធឺណិត ដែលដឹកនាំដោយសហគ្រាសវៀតណាម ហើយត្រៀមខ្លួនជាស្រេចធានាសុវត្ថិភាព - សន្តិសុខអីនធឺណិតសម្រាប់ការផ្លាស់ប្តូរឌីជីថលជាតិ”។

បច្ចុប្បន្ននេះ វៀតណាមកំពុងខិតខំប្រឹងប្រែងកសាងជួរអ្នកជំនាញអំពីសុវត្ថិភាព និងសន្តិសុខអីនធឺណិត ដើម្បីធានាសុវត្ថិភាព សន្តិសុខអ៊ីនធឺណិតនៅកម្រិតខ្ពស់បំផុត។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Nguyen Manh Hung បានអះអាងថា៖ “យើងត្រូវតែកសាងជួរអ្នកជំនាញផ្នែកសុវត្ថិភាព និងសន្តិសុខអ៊ីនធឺណិតជាស្នូល។ ក្រុមនេះស្ថិតនៅសហគ្រាសជាសំខាន់ ប៉ុន្តែនៅពេលចាំបាច់ យើងអាចកៀរគរគេបាន។ លើសពីនេះទៅទៀត ការធានាសុវត្ថិភាព និងសន្តិសុខអ៊ីនធឺណិតក៏ត្រូវបានផ្សព្វផ្សាយ។ សហគ្រាសសន្តិសុខព័ត៌មានត្រូវតែមានរបៀបអភិក្រមថ្មី ដើម្បីផ្សព្វផ្សាយសុវត្ថិភាព សន្តិសុខអ៊ីនធឺណិតដល់បុគ្គល និងអង្គការទាំងអស់។

ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លើកទឹកចិត្តដល់សហគ្រាសសុវត្ថិភាព សន្តិសុខអីនធឺណិតត្រូវមានរបៀបអភិក្រមថ្មីអំពីបច្ចេកវិទ្យា ផលិតផល និង Marketing ដើម្បីជំរុញខ្លាំងការផ្សព្វផ្សាយផលិតផលនិងសេវាកម្មសុវត្ថិភាព សន្តិសុខអ៊ីនធឺណិតដល់មនុស្សក្រប់រូប និងអង្គការនានាផងដែរ”។

បច្ចុប្បន្ននេះ នៅវៀតណាម បណ្ដាមូលដ្ឋានគ្រឹះបច្ចេកវិទ្យាពពករបស់សហគ្រាសវៀតណាមបានឆ្លើយតបនឹងតម្រូវការសុវត្ថិភាពព័ត៌មានអ៊ីនធឺណិតបម្រើរដ្ឋាភិបាល អេឡិចត្រូនិក/អាជ្ញាធរអេឡិចត្រូនិកដូចជា VNPT cloud, Viettel cloud, VNG cloud, Bizfly cloud និង CMC cloud ។ រដ្ឋាភិបាលបានជួយឧបត្ថម្ភ និងផ្ដល់វិញ្ញាបនបត្រ នៃភាពជាម្ចាស់ដល់ក្រុមហ៊ុនផ្គត់ផ្គង់ទាំងនេះ ដោយឆ្លើយតបតាមតម្រូវការសុវត្ថិភាពព័ត៌មានអ៊ីនធឺណិត ហើយជាកម្លាំងចលករលើកទឹកចិត្ត ដើម្បីត្រៀមខ្លួនជាស្រេចរួមដំណើរក្នុងដំណើរការផ្លាស់ប្ដូរឌីជីថលជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចុះពិនិត្យគម្រោងផ្លូវរថភ្លើងទីក្រុងនៅកំណាត់ផ្លូវ Nhon-ស្ថានីយ៍ហាណូយ

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចុះពិនិត្យគម្រោងផ្លូវរថភ្លើងទីក្រុងនៅកំណាត់ផ្លូវ Nhon-ស្ថានីយ៍ហាណូយ

ខ្សែរថភ្លើងនេះមានប្រវែង ១២,៥ គីឡូម៉ែត្រ រួមមានស្ថានីយចំនួន ១២ ចាប់ពីស្ថានីយ៍ Nhon ដល់ស្ថានីយហាណូយ វិថី Tran Hung Dao ។

Top