• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មុខទំនិញកសិ-រុក្ខា-ជលផល ចំនួន ៦ ​មុខរបស់វៀតណាមទទួលអតិរេកជាង ១ ពាន់លានដុល្លារអាមេរិក​

ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៤ កសិកម្មវៀតណាមបន្តអះអាងពីឋានៈរបស់ខ្លួន ដោយមានអតិរេកខ្ពស់ក្នុងមុខទំនិញសំខាន់ៗ។

ក្នុងនោះ មុខទំនិញចំនួន ៦ សម្រេចបានអតិរេកពាណិជ្ជកម្មរៀងៗខ្លួន ជាង ១ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ឈើ និងផលិតផលពីឈើ នាំមុខគេដោយមានអតិរេកជាង ១០,៩ ពាន់លានដុល្លារ អាមេរិក បន្ទប់មកគឺ បន្លែ កាហ្វេ អង្ករ បង្គា និងត្រីប្រា។

អតិរេកពាណិជ្ជកម្មនៃវិស័យកសិ-រុក្ខា-ជលផលទាំងមូលសម្រេចបានជាង ១៥ ពាន់លានដុល្លារអាមេរិក (កើនឡើង ៦២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន)។ ទាក់ទងនឹងទីផ្សារនាំចេញ សហរដ្ឋអាមេរិក ចិន និងជប៉ុននៅតែបន្តជាដៃគូចម្បង។ ក្នុងនោះ ការនាំចេញទៅសហរដ្ឋអាមេរិកបានកើនឡើង ២៥,៩%។

ផ្ទុយទៅវិញ វៀតណាមបន្តបង្កើនការនាំចូល ដោយទំហំនៃការនាំចូលសរុបនៃផលិតផលកសិ-រុក្ខា-ជលផល សម្រេចបាន ៣៦,៥៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៨,៥%។

មជ្ឈដ្ឋានសេដ្ឋវិទូបានឲ្យដឹងថា បើទោះបីជាការនាំចូលបានកើនឡើងក៏ដោយ ប៉ុន្តែប្រការនេះឆ្លុះបញ្ចាំងពីតម្រូវការវត្ថុធាតុដើមសម្រាប់ផលិតកម្មក្នុងស្រុកនៅតែមានច្រើនណាស់ ដែលបង្ហាញពីការស្តារឡើងវិញយ៉ាងខ្លាំងនៃសកម្មភាពផលិតកម្ម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top