• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មិនទាន់រកឃើញនាវិកវៀតណាមចំនួន៦នាក់ដែលបាត់ខ្លួននៅកូរ៉េខាងត្បូង

នាយកដ្ឋានគ្រប់គ្រងពលករនៅឯបរទេសរបស់វៀតណាមបានផ្ញើរលិខិតសំណូមពរអោយបណ្ដាសហគ្រាសដែលបញ្ជូនពលករវៀតណាមទាំង ៦ នាក់ទៅធ្វើការជាសមាជិកនាវិកនៅកូរ៉េខាងត្បូងដែលកំពុងបាត់ខ្លួននោត្រូវ ផ្ទៀងផ្ទាត់ព័ត៌មានហើយជូនដំណឹងទៅកាន់ក្រុមគ្រួសាររបស់ជនរងគ្រោះនិងជួយឧបត្ថម្ភបំពេញបែបបទចាំ​បាច់​អោយបានឆាប់រហ័ស។

កន្លែងកើតហេតុឆេះនាវានៅតំបន់សមុទ្រជិតកោះ Jeju កូរ៉េខាងត្បូងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅ (រូបថត៖ Yonhap)

ពាក់ព័ន្ធដល់ករណីដែលក្រុមនាវិកវៀតណាមចំនួន៦នាក់បានបាត់ខ្លួននៅតំបន់សមុទ្រជិតកោះ Jeju របស់កូរ៉េខាងត្បូងនោះ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា តំណាងក្រុមហ៊ុនបញ្ជូនពលករបានអោយដឹងថា ការងារស្វែងរកជនរងគ្រោះនៅតែត្រូវបានគណៈគ្រប់គ្រងពលករវៀតណាមនៅកូរ៉េខាងត្បូង បណ្ដាសហគ្រាសនិងស្ថាប័នសមត្ថកិច្ចនានានៅប្រទេសសាមីសហការគ្នាអនុវត្តយ៉ាងសកម្ម ប៉ុន្តែជួបការលំបាកដោយសារអាកាសធាតុនៅសមុទ្រមិនងាយស្រួលនោះទេ។ លោក Nguyen Duc Nam អគ្គនាយកក្រុមហ៊ុនភាគហ៊ុនផ្គត់ផ្គង់ធន ធាន​មនុស្សអន្តរជាតិនិងពាណិជ្ជកម្ម (SoNa) ជាសហគ្រាសដែលបញ្ជូននាវិកចំនួន២នាក់ក្នុងចំណោមនាវិករងគ្រោះទាំង៦នាក់ទៅធ្វើការនៅ កូរ៉េខាងត្បូង បានអោយដឹងថា៖

“ក្រុមហ៊ុន SoNa មានពលករ២នាក់ក្នុងចំណោមពលកររងគ្រោះទាំងឋ​៦ នាក់។ ពលករទាំងពីរនេះមានស្រុកកំណើតនៅខេត្ត Quang Binh។ នាបច្ចុប្បន្ន ក្រុមហ៊ុនបានបញ្ជូនតំណាងទៅកាន់កូរ៉េខាងត្បូងហើយកំពុងសហការជាមួយអង្គភាពពាក់ព័ន្ធនានាដើម្បីដោះស្រាយរឿងហេតុនេះ។ តាមព័ត៌មានថា អាជ្ញាធរនៃប្រទេសសាមីបានបញ្ជូនអ្នកមុជទឹកនិងមធ្យោបាយដើម្បីស្វែងរកជនរងគ្រោះ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលណា​មួយ​​នៅឡើយ”។

មុននោះ នាយកដ្ឋានគ្រប់គ្រងពលករនៅឯបរទេសរបស់វៀតណាមបានផ្ញើលិខិតសំណូមពរអោយបណ្ដាសហគ្រាស​ដែលបញ្ជូនពលករវៀតណាមទាំង ៦ នាក់ទៅធ្វើការជាសមាជិកនាវិកនៅកូរ៉េខាងត្បូងដែលកំពុងបាត់ខ្លួននោះ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានហើយជូនដំណឹងទៅកាន់ក្រុមគ្រួសាររបស់ជនរងគ្រោះនិងជួយឧបត្ថម្ភបំពេញបែប​បទចាំបាច់អោយបានឆាប់រហ័ស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top