• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មាតុភូមិដ៏ពិសិដ្ឋ - វីរចម្រៀងពោរពេញទៅដោយមោទនភាពជាតិ

កម្មវិធីសិល្បៈ "មាតុភូមិដ៏ពិសិដ្ឋ" អបអរសាទរខួបលើកទី ៧៩ ទិវាជ័យជំនះនៃ បដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៤) និងទិវាបុណ្យជាតិនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤) បាន ប្រព្រឹត្តទៅនាយប់ថ្ងៃទី២ ខែកញ្ញា នៅផ្លូវដើរថ្មើជើង Nguyen Hue ខណ្ឌទី ១ ទីក្រុង ហូជីមិញ។
កម្មវិធីសិល្បៈ "មាតុភូមិដ៏ពិសិដ្ឋ" អបអរសាទរខួបលើកទី ៧៩ ទិវាជ័យជំនះនៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៤) និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤)។ (រូបថត៖ VOV)

កម្មវិធីនេះគឺជាវីរចម្រៀងដ៏ពោរពេញដោយមោទនភាពជាតិ ដែលត្រូវបានរៀបចំ ឡើងជាបីជំពូក៖ "គ្មានអ្វីថ្លៃជាងឯករាជ្យនិងសេរីភាព" "ពាក្យពេជ្ររបស់លោកអ៊ុំ លាន់លឺរន្ទឺគ្រប់ទិសទី" និង "រស្មីទីក្រុងដែលមានឈ្មោះលោកអ៊ុំ"។ តាមរយៈកម្មវិធី ទស្សនិកជនបានរំលឹកឡើងវិញនូវដំណើរចេញទៅឯបរទេសស្វែងរកមាគ៌ាសង្គ្រោះជាតិរបស់យុវជន ង្វៀន តិតថាញ (ក្រោយមកក្លាយជាលោកប្រធានហូជីមិញ) ការបង្កើត បក្សកុម្មុយនិស្តវៀតណាមនិង ជោគជ័យនៃបដិវត្តន៍ខែសីហា តាមនោះបង្កើតឡើង សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលជារដ្ឋកម្មករ-កសិករដំបូងគេនៅ អាស៊ីអាគ្នេយ៍។
ក្នុងអំឡុងពេលនៃការតស៊ូ នៅពេលដែលប្រទេសជាតិនៅតែត្រូវអារកាត់ទៅជា ខាងជើងនិងខាងត្បូង លោកប្រធានហូជីមិញជានិច្ចកាលឆ្ពោះទៅបងប្អូនជនរួមជាតិ ភាគខាងត្បូង។ ឆ្លើយតបនឹងមនោសញ្ចេតនារបស់លោកប្រធានហូជីមិញ ប្រជាជន ភាគខាងត្បូង រួមជាមួយនឹងកងទ័ព និងប្រជាជនទូទាំងប្រទេសបានប្រយុទ្ធយ៉ាង អង់អាចក្លាហាន បង្កើតឡើងជ័យជំនះដ៏ភ្លុកទឹកភ្លុកដីនៅនិទាឃរដូវឆ្នាំ ១៩៧៥ រំដោះ ភាគខាងត្បូងទាំងស្រុង និងឯកភាពប្រទេសជាតិ។ ដោយមានកិត្តិយសដាក់ឈ្មោះ តាមលោកប្រធានហូជីមិញ ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ទីក្រុងហូជីមិញ តែងតែបង្ហាញភាពធន់ ភាពស្វាហាប់ ភាពច្នៃប្រឌិត ហើយអះអាងបាននូវឫទ្ធានុភាព ដើម្បីជំនះពុះពារលើការលំបាក។ របកគំហើញ និងសំណើពីស្ថានភាពជាក់ស្ដែងដ៏ រស់រវើករបស់ទីក្រុង គឺជាបុព្វបទក្នុងគោលមាគ៌ាផ្លាស់ប្ដូរថ្មីរបស់បក្សកុម្មុយនិស្ត វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

បិទសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

បិទសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

នា​រសៀលថ្ងៃទី៨ ខែតុលា នៅទីស្នាក់ការ​មជ្ឈិមបក្ស (ហាណូយ) សន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤ បានបើកសម័យប្រជុំបិទ​ បន្ទាប់ពីធ្វើការរយៈពេលបួនថ្ងៃ (ថ្ងៃទី៥-៨ ខែតុលា)។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានថ្លែងសុន្ទរកថា ដោយសង្កត់ធ្ងន់លើបញ្ហាសំខាន់ៗ​ជាច្រើន ដែលត្រូវបានគណៈកម្មាធិការមជ្ឈិមអនុម័ត។

Top