• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពម្ហូបអាហារនិងទេសចរណ៍នៃភូមិសិប្បកម្ម វិថីសិប្បកម្មទាក់ទាញភ្ញៀវទេសចរជាង ៣ ម៉ឺននាក់

នាល្ងាចថ្ងៃទី ១៤ ខែធ្នូ នៅតំបន់វប្បធម៌ច្នៃប្រឌិត Tay Ho (ទីក្រុងហាណូយ) មន្ទីរទេសចរណ៍ទីក្រុងហាណូយ សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជន សង្កាត់ Tay Ho បានរៀបចំពិធីបិទមហោស្រពម្ហូបអាហារនិងទេសចរណ៍នៃភូមិ សិប្បកម្ម វិថីសិប្បកម្មហាណូយ ឆ្នាំ ២០២៥។

ស្តង់ផលិតផលតម្បាញឫស្សីនៅក្នុងមហោស្រព។ (រូបថត៖ VNA)

ក្រោយរយៈពេល ៤ ថ្ងៃប្រព្រឹត្តទៅជាមួយនឹងសកម្មភាពចម្រុះ មហោស្រពនេះ បានទាក់ទាញភ្ញៀវទេសចរជាង ៣ ម៉ឺននាក់ រួម ទាំងភ្ញៀវទេសចរអន្តរជាតិមួយចំនួនធំផងដែរ។
ត្រូវបានរចនាឡើងតាមគំនិតអំពីផ្លូវបុរាណនិងផ្ទះបុរាណនៅទីក្រុងហាណូយ មហោស្រពមានតំបន់សំខាន់ចំនួនបី៖ តំបន់ទេសចរណ៍តាមភូមិសិប្បកម្ម វិថីសិប្បកម្ម; តំបន់ម្ហូបអាហារនៃទីក្រុងហាណូយ; តំបន់ផ្សព្វផ្សាយគោលដៅទេសចរណ៍នៃទីក្រុងហាណូយ។ មហោស្រពឆ្នាំនេះ ទាក់ទាញការចូលរួមពីភូមិសិប្បកម្ម និងវិថីសិប្បកម្ម គំរូចំនួន ១០ សិប្បករ ជាងសិប្បកម្មឆ្នើមជិត ៣០ នាក់ រួមជាមួយតំណាងនៃអាជីវកម្ម ទេសចរណ៍ ភោជនីយដ្ឋាន គ្រឹះស្ថានស្នាក់នៅ និងគោលដៅទេសចរណ៍នានាក្នុងរដ្ឋធានី។ ប្រជាពលរដ្ឋនិងភ្ញៀវទេសចរមានឱកាសចូលរួមដោយផ្ទាល់ក្នុងសកម្មភាព ពិសោធន៍របរសិប្បកម្មប្រពៃណី ជួបប្រាស្រ័យជាមួយសិប្បករ ទទួលទានម្ហូបអាហារ ហាណូយដ៏ទាក់ទាញ ក៏ដូចជារីករាយនឹងកម្មវិធីសម្តែងការកែច្នៃម្ហូបអាហារ និងកម្មវិធី សិល្បៈជាច្រើនផងដែរ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍អន្តរជាតិសម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងដេរប៉ាក់ - ឧបករណ៍ វត្ថុធាតុដើម និងក្រណាត់ (HanoiTex និង HanoiFabric ២០២៥) នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ I.C.E វិថី Tran Hung Dao លេខ ៩១ ទីក្រុងហាណូយ។

Top