ទិដ្ឋភាពនៃពិធីបើកមហោស្រពផ្កាសាគូរ៉ា-ផ្កាអង្គាសីល Yen Tu Ha Long ឆ្នាំ២០១៧
នាយប់ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧ មហោស្រពផ្កាសាគូរ៉ា-ផ្កាអង្គាសីល Yen Tu Ha Long ឆ្នាំ២០១៧ បានបើកយ៉ាងឱឡារិកនៅទីក្រុង Ha Long ដែលពោរពេញទៅដោយសកម្មភាពវប្បធម៌គួរឲ្យទាក់ទាញ។ អស់រយៈពេល ៥លើករៀបចំនោះ មហោស្រពនេះបានក្លាយទៅជាផលិតផលទេសចរណ៍និងជាឱកាសរួមចំណែកជម្រុញ ការជួបប្រាស្រ័យវប្បធម៌ ពាណិជ្ជកម្ម ទេសចរណ៍ រវាងខេត្ត Quang Ninh និងប្រទេសជប៉ុន រួមចំណែកជាមួយតំបន់ដទៃបើកទូលាយទំនាក់ទំនងរវាងវៀតណាមជាមួយជប៉ុនផងដែរ។ លោក Pham Hong Ha ប្រធានគណៈកម្មាធិការប្រជាជនទី ក្រុង Ha Long បានឲ្យដឹងថា៖
“មហោស្រពផ្កាសាគូរ៉ា-អង្គាសីល Yen Tu, Ha Long ឆ្នាំ២០១៧ រំពឹងថា នឹងនាំមកទស្សនីយភាពគួរឲ្យចាប់អារម្មណ៍នៃតម្លៃវប្បធម៌និងប្រវត្តិសាស្ត្ររបស់តំបន់ដី Quang Ninh និងតំបន់ដទៃរបស់ជប៉ុន មិនត្រឹមតែក្នុងសោភ័ណ្ណភាពដ៏ស្រស់ស្អាតរបស់ផ្កាសាគូរ៉ានិងផ្កាអង្គាសីលប៉ុណ្ណោះទេ ថែមទាំងក្នុងបរិយកាសពោរពេញទៅ ដោយចំណងមិត្តភាពទៀតផង”។
ប្រការគួរឲ្យចាប់អារម្មណ៍ គឺក្នុងមហោស្រពនេះ ដើមសាគូរ៉ាចំនួន៥០ដើមនិងផ្កាសាគូរ៉ាចំនួន៥ពាន់ទងបានដឹកពីប្រទេសជប៉ុនមកកាន់ទីក្រុង Ha Long រីកស្គុះស្គាយនៅក្បែរ៦០ដើមផ្កាអង្គាសីល Yen Tu ។
មហោស្រពនេះនឹងបានអូសបន្លាយ រហូតដល់ថ្ងៃទី១៥មិនាឆ្នាំ២០១៧៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម