• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពកាំជ្រួចអន្តរជាតិ Da Nang - DIFF ២០២៥៖ ដំណើរនៃការតភ្ជាប់

រាត្រីប្រកួតប្រជែងទីបីនៃពិធីមហោស្រពកាំជ្រួចអន្តរជាតិ Da Nang - DIFF ២០២៥ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៤ ខែមិថុនា នៅច្រាំងទន្លេ Han ទីក្រុង Da Nang ក្រោមប្រធានបទ "ដំណើរនៃការតភ្ជាប់"។ ក្រុមប្រកួតប្រជែងពីរមកពីទ្វីបពីរនិងវប្បធម៌ពីរគឺកាណាដា និងចិន បានភ្ជាប់អ្នកទស្សនារាប់ម៉ឺននាក់តាមរយៈភាសានៃពន្លឺនិងតន្ត្រី។
ការបាញ់កាំជ្រួចរបស់ក្រុមជនជាតិកាណាដានៅល្ងាចថ្ងៃទី ១៤ ខែមិថុនា បង្ហាញពីការផ្លាស់ប្តូរយ៉ាងរលូនតាមចង្វាក់តន្ត្រី (រូបថត៖ Jackie Chan/VOV)

លោក Patrick Chadonnet តំណាងក្រុមកាំជ្រួចកាណាដាបានចែករំលែកថា ការសម្តែង Stardust បង្ហាញសារអំពីក្តីសុបិនរបស់មនុស្សជាតិ។ ក្រុមការងារចង់បង្ហាញអត្ថន័យនោះទៅកាន់ទស្សនិកជន ដោយសង្ឃឹមថា តាមរយៈការសម្តែង ក្តីស្រមៃរបស់មនុស្សគ្រប់រូបនឹងក្លាយជាការពិត។

ជាមួយគ្នានេះដែរ ក្រុមកាំជ្រួច Jiangxi Yanfeng មកពីប្រទេសចិនបានជ្រើសរើសការនិយាយរឿងមួយដែលមានអារម្មណ៍ពីទិសបូព៌ាយ៉ាងខ្លាំង តាមរយៈការសម្តែងរឿង ដំណើរឆ្ពោះទៅទិសខាងលិច។ ទស្សនិកជនមិនត្រឹមតែបានកម្សាន្តជាមួយនឹងការសម្តែងកាំជ្រួចប៉ុណ្ណោះទេ ថែមទាំងបានជ្រួតជ្រាបនៅក្នុងកន្លែងតន្ត្រីដ៏រស់រវើក ដោយមានការចូលរួមពីសិល្បករក្នុងស្រុក និងអន្តរជាតិរាប់រយនាក់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top