• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតអង្គការសហប្រជាជាតិលើកកំពស់គុណតម្លៃរបស់ UNCLOS

ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ
 

នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ មហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៥ បានបើកសម័យប្រជុំពេញអង្គ ស្តីពីមហាសមុទ្រនិងច្បាប់សមុទ្រ នៅទីស្នាក់ការកណ្តាលរបស់ខ្លួនប្រចាំទីក្រុងញូវយ៉ក។

សុន្ទរកថារបស់បណ្តាប្រទេសនៅឯកិច្ចប្រជុំនេះ សុទ្ធតែលើកកំពស់នូវគុណតម្លៃជាសកលរួមនិងពេញលេញនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ក៏ដូចជាគូសបញ្ជាក់ពីសារៈសំខាន់នៃអនុសញ្ញានេះដែលជាក្រប ខ័ណ្ឌច្បាប់ដើម្បីគ្រប់គ្រងប្រតិបត្តិការលើសមុទ្រ។

ជាពិសេសប្រទេសអាមេរិក អង់គ្លេស អាល្លឺម៉ង់ ជប៉ុន និងអូស្រ្តាលី បានលើកឡើងជាសាធារណៈអំពីជំលោះនៅសមុទ្រខាងកើត ដោយសម្តែងការព្រួយបារម្ភចំពោះការទាមទារខាងគតិយុត្តិនៅសមុទ្រខាងកើត ព្រមទាំងអះអាងថា រាល់ការទាមទារអំពីសិទ្ធិប្រវត្តិសាស្ត្រចំពោះធនធានសមុទ្រ ការកំណត់មូលដ្ឋានគ្រឹះត្រង់ប្រជុំកោះនិងស្ថាប័នកោះនានា ត្រូវអនុលោមតាម UNCLOS ដោយសង្កត់ធ្ងន់លើតម្រូវការដើម្បីធានានូវសេរីភាពខាងនាវាចរណ៍លើសមុទ្រខាងកើត ក៏ដូចជា កាតព្វកិច្ចសម្រាប់ការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធីស្របតាម UNCLOS ផងដែរ។

ថ្លែងមតិនៅឯអង្គប្រជុំ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា វៀតណាមតែងតែលើកកំពស់គុណតម្លៃជាសកលនិងពេញលេញរបស់ UNCLOS។ ទាក់ទងនឹងស្ថានភាពសមុទ្រខាងកើត លោកឯកអគ្គរដ្ឋទូតបានអះអាងគោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាម នោះគឺ រាល់ជម្លោះទាំងអស់ត្រូវតែត្រូវបានដោះស្រាយតាមសន្តិវិធី ដោយឈរ លើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ឆ្នាំ ១៩៨២ ព្រមទាំងគោរពដំណើរការការទូតនិងផ្លូវច្បាប់ មិនប្រើប្រាស់កម្លាំងនិងគំរាមប្រើកម្លាំង។ លោកឯកអគ្គរដ្ឋទូតបានសម្តែងការព្រួយបារម្ភអំពីការប្រព្រឹត្តមួយចំនួននៅសមុទ្រខាងកើត ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់វៀតណាម និងអំពាវនាវឲ្យភាគីពាក់ព័ន្ធអត់ធ្មត់ មិនធ្វើយោធូបនីយកម្ម ឬដំណើរការសកម្មភាពដែលធ្វើឱ្យស្មុគស្មាញដល់សភាពការណ៍ បង្កើនជម្លោះ និងប៉ះពាល់ដល់សុវត្ថិភាពនិងសន្តិសុខនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត គំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ទន្ទឹមជាមួយគ្នានោះ  អនុវត្តពេញលេញនូវសេចក្តីថ្លែងការណ៍រួមស្តីពី ការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងការបញ្ចប់ក្រមប្រតិបត្តិ (COC) ប្រកបដោយខ្លឹមសារជាក់ស្តែងនិងមានប្រសិទ្ធភាពស្របតាម UNCLOS៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top