• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតបក្ស លើកទី ១៣៖ ចំណាប់អារម្មណ៍និងក្តីជឿជាក់

ដោយមានការចាប់អារម្មណ៍ពីសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងអំឡុងពេលផ្លាស់ប្តូរថ្មី ជាពិសេសលទ្ធផលនៃការអភិវឌ្ឍន៍សេដ្ឋ កិច្ចនិងការបង្ការប្រយុទ្ធប្រឆំាងជំងឺរាតត្បាតកូវីដ -១៩ នៅឆ្នាំ ២០២០ អ្នកការទូតដែលមានវត្តមាននៅវៀតណាមនៅមុនពេលមហាសន្និបាតបក្សលើកទី ១៣ សុទ្ធតែបង្ហាញក្តីជឿជាក់ថា វៀតណាមនឹងបន្តបោះជំហានទៅមុខដោយឥតឈប់ឈរជាពុំខាន។

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅប្រទេសវៀតណាមលោក Saadi Salama អញ្ជើញថ្លែងក្នុុងពិធី (រូបថត៖ VOV)


ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Sengphet Houngboungnuang បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងរយៈពេល ៣៥ ឆ្នាំនៃការអនុវត្តគោលមាគ៌ាផ្លាស់ប្តូរថ្មីនិងរយៈពេល ៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១២ ។ នៅឆ្នាំ ២០២០ វៀតណាមសម្រេចបានប្រកបដោយជោគជ័យលើគ្រប់វិស័យនិងជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១០ ដែលមានអត្រាអភិវឌ្ឍន៍សេដ្ឋកិច្ចខ្ពស់បំផុតនៅលើពិភពលោក។ ទំនាក់ទំនងការទូតនិងសមាហរណកម្មអន្តរជាតិទទួលបានជោគជ័យដ៏សំខាន់ រួមចំណែកលើកកម្ពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិនិងតំបន់។ លោក ឯកអគ្គរដ្ឋទូត Sengphet Houngboungnuang បានមានអះអាងថា ជ័យជម្នះទាំងនោះ បានបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវនិងប្រកបដោយភាពច្នៃប្រឌិតរបស់បក្សកុម្មុយនិស្តវៀតណាម។

ថ្លែងនៅឯសន្និសីទកាសែតជូនដំណឹងអំពីមហាសន្និបាតលើកទី ១៣ របស់បក្សដល់អង្គទូតនិងអង្គការអន្តរជាតិនៅវៀតណាមនោះ  ឯកអគ្គរដ្ឋទូតរដ្ឋប៉ាឡេស្ទីន លោក Saadi Salama បានអះអាងថា៖ ក្នុងបរិបទពិភពលោកទាំងមូលកំពុងឆ្លើយតបជាមួយជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែជោគជ័យរបស់វៀតណាមគឺជាសក្ខីភាពនៃគោលនយោបាយដែលបាននាំមកនូវលទ្ធផលល្អដូច្នេះ ដើម្បីប្រជាជនវៀតណាមក៏ដូចជា ជនបរទេសដែលកំពុងរស់នៅវៀតណាមអាចនឹងនរចិត្តបាន។

ក្នុងពេលជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ Guido Hildner បានវាយតម្លៃថា មហាសន្និបាតបក្សលើកទី ១៣ របស់វៀតណាមត្រូវបានត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់ សូម្បីតែសេចក្តីព្រាងឯកសារដែលត្រូវបានផ្សព្វផ្សាយសម្រាប់យកមតិយោបល់ក៏រួមមានខ្លឹមសារសំខាន់ៗជាច្រើន។ ការរៀបចំនេះនឹងជួយឱ្យមហាសន្និបាតបក្សលើកទី ១៣ របស់វៀតណាមទទួលបានជោគជ័យជាក់ជាពុំខាន។

ចែករំលែកនូវចំណាប់អារម្មណ៍និងក្តីជឿជាក់ អំពីជោគជ័យនៃមហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម ឯកអគ្គរដ្ឋទូតរងចក្រភពអង់គ្លេសប្រចាំ នៅវៀតណាម លោក Marcus Winsley បានអះអាងថា លទ្ធផលនៃមហាសន្និបាតនឹងនាំមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនមិនត្រឹមតែសម្រាប់វៀតណាមប៉ុណ្ណោះទេ។ លោករូបនេះបានសង្ឃឹមថានៅឆ្នាំ ២០២១ វៀតណាមនឹងបង្ហាញឲ្យពិភព លោកនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាប្រឈមរួម ដូចជាការផ្លាស់ប្តូរអាកាសធាតុនិងការការពារបរិស្ថាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ សប្តាហ៍កំពូលនៃមហា សន្និបាតអង្គការសហប្រជាជាតិ រួមផ្សំសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល។

Top