• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មរតកដែលលោកប្រធានហូជីមិញបន្សល់ទុកគឺមានលក្ខណៈជាសកល លើសពីសម័យកាល ហើយរក្សាដដែលលក្ខណៈព្រឹត្តិប័ត្រ

មរតករបស់លោកប្រធានហូជីមិញនឹងរីកសាយភាយ និងលើកតម្កើងតម្លៃវប្បធម៌វៀតណាមជានិរន្តរ៍ ហើយទន្ទឹមនឹងនោះក៏អះអាងនូវគោលនយោបាយរបស់បក្សដែលមានទិសដៅត្រឹមត្រូវក្នុងបុព្វហេតុការពារជាតិ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ និងយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាជននិងសមាហរណកម្មអន្តរជាតិ។
  ប្រធានហូជីមិញ (រូបថតឯកសារ៖ TTXVN)  

អបអរសាទរខួបលើកទី ៧៧ នៃទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមក៏ជាខួបលើកទី ៣៥ (១៩៨៧-២០២២) ទិវាដែលមហាសន្និបាតអង្គការសហប្រជាជាតិនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានសម្រេចលើកតម្កើងលោកប្រធានហូជីមិញជា “វីរជនរំដោះជាតិ និងអ្នកវប្បធម៌ឈ្លាសវៃរបស់វៀតណាម”។ យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc សេចក្តីសម្រេចចិត្តនេះគឺជាភស្តុតាងបញ្ជាក់ដ៏ឧឡារិកដែលបញ្ជាក់ពីភាពត្រឹមត្រូវ និងយុត្តិធម៌នៃបុព្វហេតុរំដោះជាតិរបស់វៀតណាម ហើយជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះការរួមចំណែកដ៏មហិមារបស់លោកប្រធានហូជីមិញចំពោះបុព្វហេតុរបស់មនុស្សជាតិប្រឆាំងនឹងការជិះជាន់ និងភាពអយុត្តិធម៌ ដើម្បីឯករាជ្យជាតិ និងវឌ្ឍនភាពសង្គម។ សេចក្តីសម្រេចនេះក៏ជាការលើកទឹកចិត្ត និងការគាំទ្រយ៉ាងខ្លាំងក្លារបស់មិត្តអន្តរជាតិចំពោះកិច្ចការផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍប្រទេសជាតិរបស់វៀត ណាមដើម្បីវៀតណាមសម្រេចបានលទ្ធផលដូចសព្វថ្ងៃនេះ។

អនុរដ្ឋមន្ត្រី លោក Ha Kim Ngoc បានអះអាងថា បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនវៀតណាមទាំងមូលកំពុងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ គឺ “នាំមកនូវឯករាជ្យសម្រាប់ប្រជាជាតិ” “នាំមកជីវភាពដោយសេរី វិបុលភាព និងភាពសប្បាយរីករាយសម្រាប់មនុស្សគ្រប់គ្នា”។ មរតករបស់លោកប្រធានហូជីមិញនឹងរីកសាយភាយ និងលើកតម្កើងតម្លៃវប្បធម៌វៀតណាមជានិរន្តរ៍ ហើយទន្ទឹមនឹងនោះក៏អះអាងនូវគោលនយោបាយរបស់បក្សដែលមានទិសដៅត្រឹមត្រូវក្នុងបុព្វហេតុការពារជាតិ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ និងយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាជននិងសមាហរណកម្មអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

 Glorious Ashes  តំណាងឱ្យភាពយន្តវៀតណាមចូលរួម Oscar ឆ្នាំ ២០២៤

" Glorious Ashes " តំណាងឱ្យភាពយន្តវៀតណាមចូលរួម Oscar ឆ្នាំ ២០២៤

" Glorious Ashes " ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាជាតិជាខ្សែភាពយន្តតំណាងឱ្យ វៀតណាមចូលរួមពានរង្វាន់ប្រភេទភាពយន្តអន្តរជាតិនៅឯកម្មវិធី Oscar លើកទី ៩៦ ដែលប្រព្រឹត្តទៅនៅឆ្នាំក្រោយនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។

Top