• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មន្ទីរពេទ្យជោរៃ-ភ្នំពេញ និមិត្តរូបដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា

វត្តមាននៃមន្ទីរពេទ្យទំនើប ជាមួយនឹងជួរគ្រូពេទ្យជំនាញពូកែ សេវាកម្មគុណភាពខ្ពស់របស់វៀតណាមនៅកម្ពុជា មិនត្រឹមតែជាមោទនភាពចំពោះខឿនសុខាភិបាលវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាចំណុចភ្លឺក្នុងសកម្មភាពសហប្រតិបត្តិការ វិនិយោគរបស់វៀតណាមនៅកម្ពុជា ហើយជាសញ្ញារស់រវើកនៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម-កម្ពុជា។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅទស្សនាមន្ទីរពេទ្យជោរៃ-ភ្នំពេញ  

នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ កម្ពុជា ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅទស្សនាមន្ទីរពេទ្យជោរៃ-- រាជធានីភ្នំពេញ ដែលជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងវៀតណាមនិងកម្ពុជា។

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វត្តមាននៃមន្ទីរពេទ្យទំនើប ជាមួយនឹងជួរគ្រូពេទ្យជំនាញពូកែ សេវាកម្មគុណភាពខ្ពស់របស់វៀតណាមនៅកម្ពុជា មិនត្រឹមតែជាមោទនភាពចំពោះខឿនសុខាភិបាលវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាចំណុចភ្លឺក្នុងសកម្មភាពសហប្រតិបត្តិការ វិនិយោគរបស់វៀតណាមនៅកម្ពុជា ហើយជាសញ្ញារស់រវើកនៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម-កម្ពុជា។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឲ្យជួរគ្រូពេទ្យវៀតណាម និងកម្ពុជា លើកកំពស់ស្មារតីសាមគ្គីភាព ស្អិតរមួត សហប្រតិបត្តិការជិតស្និទ្ធ និងចែករំលែកបទពិសោធន៍វិជ្ជាជីវៈ ដើម្បីនាំមន្ទីរពេទ្យឲ្យក្លាយទៅជានិមិត្តរូបដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា៖

ខ្ញុំសង្ឃឹមថា កម្មាភិបាល គ្រូពេទ្យ និង គិលានុបដ្ឋាយិកាគ្រប់រូបបន្តរួមចំណែកដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ និងប្រទេសជាតិទាំងពីរ។ អ្នកជំងឺម្នាក់ៗ ប្រជាជនកម្ពុជាម្នាក់ៗដែលទទួលបានការថែទាំសុខភាព ជួយសង្គ្រោះជីវិត និងទទួលបានការប្រឹក្សាការពារសុខភាពរបស់ខ្លួនបានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រទេសជាតិទាំងពីរ និងប្រជាជាតិទាំងពីរ។ នេះគឺជាបេសកកម្មប្រវត្តិសាស្ត្រលក្រៅពីជំនាញវិជ្ជាជីវៈផងដែរ

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top