ព័ត៌មាន
មនុស្សជាង១ម៉ឺននាក់ចូលរួមពិធីអុជទៀន បួងសួងសូមសន្តិភាពក្នុងក្របខ័ណ្ឌនៃមហាពិធីវិសាខបូជា ឆ្នាំ២០២៥
ក្នុងពិធីនេះ គណៈប្រតិភូ ព្រះសង្ឃ និងពុទ្ធបរិស័ទក៏បានចំណាយពេល ១ នាទីស្មឹងស្មាត់ រំលឹកវិញ្ញាណក្ខ័ន្ធប្រជាជនវៀតណាមជាង ៣ លាននាក់ដែលបានពលីជីវិតដើម្បីការពារឯករាជ្យ និងបង្រួបបង្រួមជាតិ រំលឹកដល់វីរភាពយុទ្ធជនពលី សម្តែងការដឹងគុណចំពោះយុទ្ធជនពិការ វីរអ្នកម្តាយវៀតណាម និងក្រុមគ្រួសារដែលមាន គុណូបការៈចំពោះបដិវត្តន៍។
ថ្លែងមតិក្នុងពិធីនេះ លោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា វៀតណាមបានអះអាងថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលគោរពសិទ្ធិសេរីភាពខាងជំនឿសាសនានិងសិទ្ធិមិនប្រកាន់ជំនឿរបស់ប្រជាជនទាំងអស់។ វៀតណាមមានបំណងចង់ឲ្យសមាគមពុទ្ធសាសនាវៀតណាម និងប្រជាជន អ្នកកាន់សាសនានិងមិនកាន់សាសនា រួមដំណើរនិងសាមគ្គីជាមួយប្រជាជាតិទាំងមូលដើម្បីកសាងប្រទេសវៀតណាមកាន់តែរីក ចម្រើន សុភមង្គល និងសម្បូរធូធា៕