ព័ត៌មាន

មនុស្ស​ជាង១ម៉ឺននាក់ចូលរួមពិធីអុជ​ទៀន បួងសួង​សូម​សន្តិភាពក្នុងក្របខ័ណ្ឌនៃ​មហា​ពិធីវិសាខបូជា ឆ្នាំ២០២៥

ក្នុងក្របខ័ណ្ឌនៃសកម្មភាពអបអរសាទរមហាពិធីវិសាខបូជាឆ្នាំ ២០២៥ របស់អង្គការសហប្រជាជាតិ កាលពីយប់ថ្ងៃទី ៦ ឧសភា នៅបរិវេណបណ្ឌិត្យសភាពុទ្ធសាសនាវៀតណាមក្នុងទីក្រុងហូជីមិញ និងសួនវប្បធម៌ Lang Le ស្រុក Binh Chanh ទីក្រុងហូជីមិញ មនុស្សប្រមាណ ១ ម៉ឺននាក់បានចូលរួមក្នុងពិធីអុជទៀន - រាត្រីបណ្តែតប្រទីប បួងសួងសូមសន្តិភាពពិភពលោកដែលរៀបចំឡើងដោយសមាគមពុទ្ធសាសនាវៀតណាម។

ក្នុងពិធីនេះ គណៈប្រតិភូ ព្រះសង្ឃ និងពុទ្ធបរិស័ទក៏បានចំណាយពេល ១ នាទីស្មឹងស្មាត់ រំលឹកវិញ្ញាណក្ខ័ន្ធប្រជាជនវៀតណាមជាង ៣ លាននាក់ដែលបានពលីជីវិតដើម្បីការពារឯករាជ្យ និងបង្រួបបង្រួមជាតិ រំលឹកដល់វីរភាពយុទ្ធជនពលី សម្តែងការដឹងគុណចំពោះយុទ្ធជនពិការ វីរអ្នកម្តាយវៀតណាម និងក្រុមគ្រួសារដែលមាន គុណូបការៈចំពោះបដិវត្តន៍។

ការបណ្ដែតប្រទីប បង្កើតបានជាបរិយាកាសវេទមន្ត និងស្មោះសារ។ រូបថត៖ Luong Y/VTC News

ថ្លែងមតិក្នុងពិធីនេះ លោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា វៀតណាមបានអះអាងថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលគោរពសិទ្ធិសេរីភាពខាងជំនឿសាសនានិងសិទ្ធិមិនប្រកាន់ជំនឿរបស់ប្រជាជនទាំងអស់។ វៀតណាមមានបំណងចង់ឲ្យសមាគមពុទ្ធសាសនាវៀតណាម និងប្រជាជន អ្នកកាន់សាសនានិងមិនកាន់សាសនា រួមដំណើរនិងសាមគ្គីជាមួយប្រជាជាតិទាំងមូលដើម្បីកសាងប្រទេសវៀតណាមកាន់តែរីក ចម្រើន សុភមង្គល និងសម្បូរធូធា៕


top