• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មនុស្សជាង ៤០ នាក់ត្រូវស្លាប់និងបាត់ខ្លួនបន្ទាប់ពីព្យុះ Bualoi

គិតត្រឹមម៉ោង ១១:០០ ព្រឹកថ្ងៃទី 30 ខែកញ្ញា ខ្យល់ព្យុះ Bualoi និងភ្លៀងទឹកជំនន់ ផ្គរ រន្ទះ និងការរអិលបាក់ដី បានបណ្តាលឲ្យមនុស្សជាង ៤០ នាក់បានស្លាប់ និងបាត់ខ្លួន ផ្ទះរាប់សែនខ្នងរងការខូចខាត ស្រូវនិងដំណាំជាច្រើនម៉ឺនហិកតាត្រូវបានលិចលង់; ផលិតផលជលផលជិត ៧.៣០០ ហិកតាត្រូវរងការខូចខាត; ទំនប់វារីអគ្គិសនី ច្រាំងទន្លេនិងឆ្នេរសមុទ្រជាង ៦.៤០០ ម៉ែត្របានដួលរលំ ហើយកើតឡើងឧប្បត្តិហេតុទំនប់ទឹកចំនួន ១១ កន្លែង។ ខេត្ត Thanh Hoa, Nghe An, Ha Tinh, និងខេត្ត Quang Tri បានរងការដាច់ចរន្តអគ្គិសនី។

ដោយសារឥទ្ធិពលនៃព្យុះលេខ១០ និងភ្លៀងធ្លាក់ខ្លាំង គ្រួសារភាគច្រើននៅក្នុងឃុំ Nong Cong ត្រូវលិចលង់ក្នុងទឹកជ្រៅ។ រូបថត៖ VNA

ដោយសារឥទ្ធិពលនៃចរន្តស្យល់បន្ទាប់ពីព្យុះ Bualoi ផ្លូវដែកបានផ្អាករថភ្លើងមួយចំនួនជាបណ្តោះអាសន្ន ដើម្បីធានាសុវត្ថិភាព។ វិស័យផ្លូវដែកបានរៀបចំការដឹកជញ្ជូនអ្នកដំណើរផ្លូវគោក ពីស្ថានីយ៍ Thanh Hoa ទៅស្ថានីយ៍ Truong Lam និងផ្ទុយមកវិញ។ ចំនួនអ្នកដំណើរដែលដឹកជញ្ជូនតាមរថភ្លើងផ្លូវគោក ត្រូវបានគេរំពឹងថា នឹងមានអ្នកដំណើរជាង១.១០០នាក់។

នៅចំពោះមុខការខូចខាតដែលបង្កឡើងដោយព្យុះ Bualoi ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត Ha Tinh លោក Vo Trong Hai បានស្នើឲ្យមានការចល័តកងកម្លាំងក្នុងតំបន់ ដើម្បីជម្លៀសប្រជាជនជាបន្ទាន់នៅតំបន់ដែលប្រឈមនឹងការរអិលបាក់ដី។ លោក Nguyen Tien Thich អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Huong Son បានឲ្យដឹងថា ទឹកកំពុងស្រកយ៉ាងលឿន កម្លាំងមុខងារឃុំកំពុងជួយប្រជាជនជំនះផលវិបាក អភិវឌ្ឍន៍ផលិតកម្ម និងស្ថិរភាពជីវភាពរស់នៅឆាប់ៗ៖

“យើងបន្តគៀរគរកម្លាំង ប្រមូលផ្តុំទៅកាន់ភូមិឃុំធានាសន្តិសុខសង្គមជូនប្រជាពលរដ្ឋ។ ទី២-អនុវត្តការបោសសម្អាតដើម្បីធានាឱ្យមានការធ្វើចរាចរណ៍ឱ្យរលូនតាមដងផ្លូវសំខាន់ៗ និងជនបទនៃឃុំ-ភូមិ។ បន្ទាប់មក យើងត្រូវចល័តកម្លាំងទាំងអស់ទៅធ្វើការជាមួយសាលារៀន និងមន្ទីរពេទ្យដើម្បីជំនះពុះពារក្រោយព្យុះ និងទឹកជំនន់ សំដៅឱ្យសកម្មភាពប្រចាំថ្ងៃអាចដំណើរការដូចធម្មតាវិញ”។

ក្នុងពេលជាមួយគ្នានោះ នៅភាគខាងជើង ចរន្តខ្យល់របស់ព្យុះ Bualoi បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្ត និងទីក្រុងមួយចំនួនដូចជា៖ ហាណូយ, Phu Tho, Thai Nguyen, Tuyen Quang, Lao Cai។ ឃុំជាច្រើននៅតំបន់ភ្នំ និងដាច់ស្រយាលក្នុងមូលដ្ឋានមួយចំនួនត្រូវបានកាត់ផ្តាច់ចេញពីផ្លូវ  ហើយការរអិលបាក់ដីបានកើតឡើងក្នុងអំឡុងពេលមានភ្លៀងនិងក្រោយភ្លៀង។ អាជ្ញាធរមូលដ្ឋានបានរៀបចំដើម្បីពិនិត្យនិងកំណត់ទីតាំង និងទីកន្លែងដែលប្រឈមនឹងគ្រោះទឹកជំនន់ភ្លាមៗ ការរអិលបាក់ដី  ផ្ទាំងថ្ម ទឹកជំនន់ ... ក្នុងតំបន់ ដើម្បីដាក់ចេញវិធានការធានាសុវត្ថិភាពជូនប្រជាជន។ លោក Giang A Sua អនុប្រធានគណៈកម្មាធិការប្រជាជនឃំ Hanh Phuc ខេត្ត Lao Cai បានឲ្យដឹងថា៖ “ឃុំបានឃោសនាឲ្យប្រជាពលរដ្ឋផ្លាស់ទីទៅកន្លែងមានសុវត្ថិភាព; ហាមដាច់ខាតការទៅកន្លែងដែលអាជ្ញាធរបានព្រមានពីការរអិលបាក់ដី ទឹកជំនន់ភ្លាមៗ”។

ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យតំបន់ជាច្រើនក្នុងទីក្រុងហាណូយ លិចលង់ទ្រង់ទ្រាយធំ ធ្វើឱ្យស្ទះចរាចរណ៍នៅលើដងផ្លូវជាច្រើន ហើយក៏បណ្តាលឱ្យជើងហោះហើរជាង ៩០ ទៅកាន់អាកាសយានដ្ឋាន Noi Bai ផ្លាស់ប្តូរទិសដៅ ឬរង់ចាំចុះចត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top