• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មនុស្សជាង៥០០០នាក់ដើរថ្មើជើងដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ

នេះជាលើកទី ១៥ ហើយដែលកម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងហូជីមិញ។

ក្នុងឱកាសរំលឹកខួបលើកទី ៦១ នៃសោកនាដ្ឋកម្មដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅ វៀតណាម (១០ សីហា ១៩៦១ - ១០ សីហា ២០២២) នាព្រឹកថ្ងៃទី ៣១ ខែកក្កដា នៅឧទ្យានវប្បធម៌ Dam Sen ទីក្រុងហូជីមិញ មនុស្សចំនួនជាង ៥ ពាន់នាក់ បានចូលរួមកម្មវិធីដើរថ្មើជើង "ដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin" រៀបចំឡើងដោយសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ទីក្រុងហូជីមិញ។

នេះជាលើកទី១៥ ហើយដែលកម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងហូជីមិញ។ បន្ទាប់ពីត្រូវផ្អាកអស់រយៈពេល២ ឆ្នាំដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ នៅឆ្នាំ ២០២២ កម្មវិធីដើរថ្មើជើង "ដើម្បីជនរងគ្រោះដោយជាតិពណ៌លឿងទុំ/dioxin" ត្រូវបានរៀបចំឡើងវិញដោយមានបំណងចង់អំពាវនាវដល់សហគមន៍ឱ្យយកចិត្តទុកដាក់ និងចែករំលែកការឈឺចាប់ដែលជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin កំពុងត្រូវទ្រាំទ្រ ហើយយល់បានថាភាពសាហាវឃោរឃៅនៃសង្គ្រាមមិនត្រឹមតែកើតឡើងជាបណ្ដោះអាសន្នប៉ុណ្ណោះទេ ថែមទាំងអូសបន្លាយតាមជំនាន់ជាច្រើនទៀតផង។ តាមរយៈសកម្មភាពដើរថ្មើជើងនោះ កម្មវិធីអំពាវនាវឱ្យមានការចូលរួមចំណែកពីអង្គការក្នុងស្រុកនិងអន្តរជាតិ ដល់មូលនិធិដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ទីក្រុងហូជីមិញ ដើម្បីអនុវត្តន៍សកម្មភាពថែទាំ និងជួយឧបត្ថម្ភជនរងគ្រោះ និងក្រុមគ្រួសារដែលមានជនរងផលប៉ះពាល់ដោយជាតិគីមីពណ៌លឿងទុំ/dioxin ឲ្យមានលក្ខខណ្ឌដើម្បីឈានឡើង មានជីវភាពរស់នៅដោយស្ថិរភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top