• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មនុស្សចំនួន ១១ ក្រុមទទួលបានការផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំង Covid-19 នៅវៀតណាម

សេចក្តីណែនាំស្តីអំពីការអនុម័តលើផែនការទទួល ថែរក្សា ចែកចាយនិងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 សម្រាប់ដំណាក់កាល ២០២១-២០២២ ដែលឧបត្ថម្ភដោយ Covax Facility ដែលទើបបានចុះហត្ថលេខាដោយអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Do Xuan Tuyen កាលពីថ្ងៃទី ២២ ខែកុម្ភៈ។

វៀតណាមបានបញ្ជាទិញនិងទទួលបានការយល់ព្រមទិញវ៉ាក់សាំងចំនួន ៣០ លានដូស ពីក្រុមហ៊ុន AstraZeneca (រូបថត៖ AFP)


ហេតុដូច្នោះហើយ មនុស្សទទួលបានអាទិភាពចំនួន ១១ ក្រុមនឹងត្រូវបានរៀបចំសម្រាប់ការចាក់វាក់សាំងដំបូងបង្អស់រួមមាន៖ បុគ្គលិកពេទ្យ; បុគ្គលិកដែលចូលរួមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ; បុគ្គលិកខាងការទូត មន្រ្តីគយ     មន្ត្រីអន្តោប្រវេសន៍; កងកម្លាំងយោធានិងនគរបាល; គ្រូបង្រៀន; មនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ; ក្រុមអ្នកផ្តល់សេវាកម្មសំខាន់ៗជាចាំបាច់ ដូចជាអាកាសចរណ៍ ដឹកជញ្ជូន ទេសចរណ៍; ផ្តល់សេវាកម្មអគ្គិសនីនិងសេវាកម្មទឹកជាដើម; មនុស្សដែលមានជំងឺរ៉ាំរ៉ៃ; មនុស្សដែលមានបំណងទៅបំពេញការងារ សិក្សារៀនសូត្រ ឬពលករនៅបរទេស; ប្រជាជននៅតំបន់ដែលមានការរីករាលដាលជំងឺយោងទៅតាមការកំណត់នៃការធ្វើចត្តាឡីស័ក។

យោងតាមគោលការណ៍ណែនាំទាំងនេះវ៉ាក់សាំងនឹងត្រូវចាក់វ៉ាក់សាំងទូទាំងប្រទេស ដោយមានកំរិតអាទិភាពពីហានិភ័យខ្ពស់ដល់ ហានិភ័យទាបដោយផ្អែកតាមលក្ខណៈវិនិច្ឆ័យដូចជា៖ តំបន់ដែលកំពុងត្រូវបាន កត់ត្រាថាមានអ្នកឆ្លង/អ្នកស្លាប់ដោយសារជំងឺកូវីដ ១៩; តំបន់ជាទីក្រុងធំៗ ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ និងខេត្តនានាដែលមានបញ្តាញចរាចរណ៍ សំខាន់ៗផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមខិតខំប្រឹងប្រែងរួមជាមួយអាស៊ានកសាងសហគមន៍រឹងមាំ

វៀតណាមខិតខំប្រឹងប្រែងរួមជាមួយអាស៊ានកសាងសហគមន៍រឹងមាំ

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ សេចក្តីថ្លែងការណ៍ទីក្រុងបាងកក ត្រូវបានចុះ ហត្ថលេខាជាមួយនឹងការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ឆ្លងកាត់ អស់រយៈពេលជាង ៥៥ ឆ្នាំនៃការគង់វង្សនិងអភិវឌ្ឍ អាស៊ានបានបង្ហាញឲ្យឃើញនូវ គំរូសហប្រតិបត្តិការតំបន់ប្រកបដោយជោគជ័យនៅលើពិភពលោក កសាង សហគមន៍ ដែលនាំមកនូវឱកាសសម្រាប់ប្រជាជនទាំងអស់។ ដោយប្រធានបទ “រួបរួមគ្នាឲ្យកាន់តែខ្លាំងមាំមួន” អាស៊ានជាថ្មីម្តងទៀតបានសង្កត់ធ្ងន់លើស្មារតីសាមគ្គីភាព ពង្រីកកម្លាំង សមូហភាពក្នុងបរិបទពិភពលោកពោរពេញទៅដោយបញ្ហាប្រឈមនាពេល បច្ចុប្បន្ន។ ក្រោមដំបូលផ្ទះរួមអាស៊ានក្នុងអំឡុងពេល ២៧ ឆ្នាំក្រោយពីបានចូលរួម វៀតណាមតែងតែខិតខំប្រឹងប្រែដើរជួរមុខក្នុងការកសាងសហគមន៍ បង្កើតឋានៈ អាស៊ានលើឆាកអន្តរជាតិ។

Top