• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មនុស្សចំនួន៥ពាន់នាក់ចូលរួមដើរថ្មើជើងដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin


 តំណាងអ្នកផ្ដល់ហិរញ្ញប្បទានកម្មវិធីដើរថ្មើជើងជូនអំណាយចំពោះជនរងគ្រោះ
ដោយជាតិគីមីពុល dioxin (រូបថត៖sggp.org.vn)

កម្មវិធីដើរថ្មើជើងរៃអង្គាសមូលនិធិក្រោមប្រធានបទ “ដើម្បីជនរង គ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin និងជនពិការក្រីក្រ” លើកទី ១១ ក្នុងឱកាសរំលឹកខួបទិវាដើម្បីជនរងគ្រោះដោយជាតិគីមី​ពុល​ពណ៌​លឿង​ទុំ​/​dioxin (ថ្ងៃ​ទី​ ១០ ខែសីហា) នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ សីហា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។ ព្រឹត្តិការណ៍នេះទាក់ទាញការចូលរួមរបស់មនុស្ស៥ពាន់នាក់។
មុននោះ ក្នុងឆ្នាំ២០១៦ តាមរយៈកម្មវិធីនេះ សមាគមន៍កាកបាទក្រហមគ្រប់ជាន់ថ្នាក់បានរៀបចំសកម្មភាព​ជួយ​ឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុល ពណ៌លឿងទុំ/ dioxin ជាង២ពាន់៨រយនាក់ក្នុងទូទាំងប្រទេស៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top