• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មតិសាធារណៈបារាំងគាំទ្រលោកស្រី Tran To Nga ក្នុងដំណើរស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន

លោកមេធាវី William Bourdon បានសង្កត់ធ្ងន់ថា ការ ដែលសាលាឧទ្ធរណ៍ទីក្រុងប៉ារីសបានទទួលយក "អភ័យឯកសិទ្ធិតាមយុត្តាធិការ" របស់ក្រុមហ៊ុនជាតិគីមីអាមេរិក គឺផ្ទុយទៅនឹងភាពទំនើបនៃច្បាប់ និងផ្ទុយទៅនឹង ច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់អឺរ៉ុបផងដែរ។
សារព័ត៌មានបារាំងបានចុះផ្សាយព័ត៌មានជាបន្តបន្ទាប់ ហើយបញ្ជាក់សារជាថ្មីនូវការតស៊ូដើម្បីយុត្តិធម៌របស់លោកស្រី Tran To Nga។ (រូបថត៖ VNA)

បន្ទាប់ពីសាលាឧទ្ធរណ៍ទីក្រុងប៉ារីសកាលពីថ្ងៃទី ២២ ខែសីហា បានចេញសាលក្រមច្រានចោលពាក្យបណ្តឹងរដ្ឋប្បវេណីរបស់លោកស្រី Tran To Nga ជនជាតិ បារាំងដើមកំណើតវៀតណាម ដែលប្តឹងសាជីវកម្មគីមីអាមេរិកចំនួន ១៤ ពីបទផ្គត់ផ្គង់ ដល់កងទ័ពប្រទេសនេះនូវជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន ដើម្បីប្រើប្រាស់ ក្នុងសង្គ្រាមវៀតណាម ទីភ្នាក់ងារសារព័ទ៌មាន វិទ្យុ និងទូរទស្សន៍ជាច្រើននៅបារាំង ដូចជា៖ AFP, RFI, TV5Monde, France 24, Le Monde បានចុះផ្សាយព័ត៌មាន ជាបន្តបន្ទាប់ ហើយបញ្ជាក់សារជាថ្មីនូវការតស៊ូដើម្បីយុត្តិធម៌របស់លោកស្រី Tran To Nga

រួមជាមួយសារព័ត៌មានបារាំង កាលពីថ្ងៃទី ២៣ សីហា គណៈកម្មការគាំទ្រ បណ្តឹងរបស់លោកស្រី Tran To Nga បានរៀបចំសន្និសីទសារព័ត៌មានតាមប្រព័ន្ធ អ៊ីនធឺណែត ដោយមានការចូលរួមរបស់លោកស្រី Tran To Nga (បច្ចុប្បន្ននៅប្រទេស វៀតណាម)។ តំណាងជាច្រើនបានសម្តែងការសោកស្តាយចំពោះសាលក្រមរបស់ តុលាការ; ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តបន្តរួមជាមួយលោកស្រី Tran To Nga ដល់ទីបញ្ចប់ក្នុងការតស៊ូនេះ។ លោកមេធាវី William Bourdon បានសង្កត់ធ្ងន់ថា ការ ដែលសាលាឧទ្ធរណ៍ទីក្រុងប៉ារីសបានទទួលយក "អភ័យឯកសិទ្ធិតាមយុត្តាធិការ" របស់ក្រុមហ៊ុនជាតិគីមីអាមេរិក គឺផ្ទុយទៅនឹងភាពទំនើបនៃច្បាប់ និងផ្ទុយទៅនឹង ច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់អឺរ៉ុបផងដែរ។ លោកមេធាវី William Bourdon បាន និយាយថា លោកបានរួមដំណើរជាមួយកូនក្តី Tran To Nga ដើម្បីដាក់ពាក្យទៅ តុលាការកំពូលនៅប្រទេសបារាំង។

ក្នុងពេលជាមួយគ្នានោះ សមាជិកព្រឹទ្ធសភាកិត្តិយស Hélène Luc ប្រធានកិត្តិ យសនៃសមាគមមិត្តភាពបារាំង-វៀតណាម បានសង្កត់ធ្ងន់ថា ការតស៊ូដើម្បីយុត្តិធម៌ របស់លោកស្រី Tran To Nga គឺមានសារៈសំខាន់ណាស់ ពីព្រោះ "វាចាំបាច់សម្រាប់ អ្នកទាំងអស់ដែលបានស្លាប់ អ្នកដែកកំពុងស៊ូទ្រាំនឹងពិការភាព ដែលរារាំងពួកគេមិន ឱ្យរីករាយនឹងជីវិត សម្រាប់កុមារដែលបានកើតមកដោយពិការភាព ហើយជាទីបំផុត គឺដើម្បីការពារកុំឱ្យរឿងនេះកើតឡើងកាន់តែច្រើនចំពោះមនុស្សជាតិ

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រូបភាពនូវរថក្រោះលេខ ៨៤៦ កងទ័ពរំដោះជាតិ ឈានចូលវិមានឯករាជ្យ បង្ហាញលើផលិតផលរបារប្រាក់  ៥០ ឆ្នាំនៃការបង្រួបបង្រួមជាតិ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥

រូបភាពនូវរថក្រោះលេខ ៨៤៦ កងទ័ពរំដោះជាតិ ឈានចូលវិមានឯករាជ្យ បង្ហាញលើផលិតផលរបារប្រាក់ " ៥០ ឆ្នាំនៃការបង្រួបបង្រួមជាតិ" ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥

រូបភាពនូវរថក្រោះលេខ ៨៤៦ កងទ័ពរំដោះជាតិ ឈានចូលវិមានឯករាជ្យ ថ្ងៃត្រង់ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ របស់អ្នកកាសែត លោក Tran Mai Huong ជាកម្មសិទ្ធិរបស់របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានបង្ហាញលើដុំប្រាក់របស់ក្រុមហ៊ុនមាស ប្រាក់ ត្បូងមានតំលៃ Phu Quy។

Top