ព័ត៌មាន កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អ៊ីតាលី៖ វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការពារជាតិ “បួនមិន” 02/07/2025 នាព្រឹកថ្ងៃទី២ ខែកក្កដា នៅទីក្រុងហាណូយ កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អ៊ីតាលីលើកទី៥ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី លោក Matteo Perego di Cremnago។ នៅក្នុងកិច្ចសន្ទនានេះ ឧត្តមសេនីយឯក Hoang Xuan Chien បានអះអាងថា វៀតណាមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្មនិងពិពិធកម្មទំនាក់ទំនងបរទេស; ប្រកាន់ខ្ជាប់នូវគោលនយោបាយការពារជាតិ"បួន មិន" ។ទិដ្ឋភាពទូទៅនៃកិច្ចសន្ទនា។ រូបថត៖ VNAអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-អ៊ីតាលី ឧត្តមសេនីយឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ក្រសួងការពារប្រទេសវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីទទួលទាហានអ៊ីតាលីចូលរួមវគ្គបណ្តុះបណ្តាលមន្ត្រីការពារជាតិអន្តរជាតិនៅបណ្ឌិតសភាការពារជាតិ និងសិក្សាភាសាវៀតណាមនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រយោធា។ លោកឧត្តមសេនីយឯកបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរយកចិត្តទុកដាក់ សិក្សាលទ្ធភាពចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ; បន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត ការបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ និងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ស្រាវជ្រាវ និងពង្រីកយន្តការនិងទម្រង់ផ្លាស់ប្តូរនិងពិគ្រោះយោបល់ ដើម្បីបង្កើនការយល់ដឹង និងការជឿទុកចិត្តរវាងភាគីទាំងពីរ; បន្តសម្របសម្រួលយ៉ាងជិតស្និតនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ និងក្នុងក្របខ័ណ្ឌអាស៊ាន-សហភាពអឺរ៉ុប (EU)។ ភាគីអ៊ីតាលីគាំទ្រវៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយ EU ក្រោមកិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខ័ណ្ឌសម្រាប់ការចូលរួមរបស់វៀតណាមក្នុងសកម្មភាពគ្រប់គ្រងវិបត្តិរបស់ EU (FPA)។នៅចុងបញ្ចប់នៃកិច្ចសន្ទនា ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនា និងលិខិតបញ្ជាក់គោលបំណង អំពីការបង្កើតក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសម្ភារៈការពារជាតិ។នាថ្ងៃដដែល គណៈប្រតិភូរដ្ឋលេខាធិការក្រសួងការពារជាតិអ៊ីតាលីបានជួបសម្តែងការគួរសមជាមួយឧត្តមសេនីយ៍ឯក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមផងដែរ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាមo

នាព្រឹកថ្ងៃទី២ ខែកក្កដា នៅទីក្រុងហាណូយ កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អ៊ីតាលីលើកទី៥ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី លោក Matteo Perego di Cremnago។ នៅក្នុងកិច្ចសន្ទនានេះ ឧត្តមសេនីយឯក Hoang Xuan Chien បានអះអាងថា វៀតណាមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្មនិងពិពិធកម្មទំនាក់ទំនងបរទេស; ប្រកាន់ខ្ជាប់នូវគោលនយោបាយការពារជាតិ"បួន មិន" ។ទិដ្ឋភាពទូទៅនៃកិច្ចសន្ទនា។ រូបថត៖ VNAអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-អ៊ីតាលី ឧត្តមសេនីយឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ក្រសួងការពារប្រទេសវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីទទួលទាហានអ៊ីតាលីចូលរួមវគ្គបណ្តុះបណ្តាលមន្ត្រីការពារជាតិអន្តរជាតិនៅបណ្ឌិតសភាការពារជាតិ និងសិក្សាភាសាវៀតណាមនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រយោធា។ លោកឧត្តមសេនីយឯកបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរយកចិត្តទុកដាក់ សិក្សាលទ្ធភាពចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ; បន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត ការបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ និងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ស្រាវជ្រាវ និងពង្រីកយន្តការនិងទម្រង់ផ្លាស់ប្តូរនិងពិគ្រោះយោបល់ ដើម្បីបង្កើនការយល់ដឹង និងការជឿទុកចិត្តរវាងភាគីទាំងពីរ; បន្តសម្របសម្រួលយ៉ាងជិតស្និតនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ និងក្នុងក្របខ័ណ្ឌអាស៊ាន-សហភាពអឺរ៉ុប (EU)។ ភាគីអ៊ីតាលីគាំទ្រវៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយ EU ក្រោមកិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខ័ណ្ឌសម្រាប់ការចូលរួមរបស់វៀតណាមក្នុងសកម្មភាពគ្រប់គ្រងវិបត្តិរបស់ EU (FPA)។នៅចុងបញ្ចប់នៃកិច្ចសន្ទនា ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនា និងលិខិតបញ្ជាក់គោលបំណង អំពីការបង្កើតក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសម្ភារៈការពារជាតិ។នាថ្ងៃដដែល គណៈប្រតិភូរដ្ឋលេខាធិការក្រសួងការពារជាតិអ៊ីតាលីបានជួបសម្តែងការគួរសមជាមួយឧត្តមសេនីយ៍ឯក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមផងដែរ៕
អត្ថបទផ្សេងទៀត អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស02/07/2025ព័ត៌មានវិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។ សេចក្ដីសម្រេចចិត្តលេខ ៥៧ បានបង្កើតការផ្លាស់ប្តូរដ៏ខ្លាំងក្លា02/07/2025ព័ត៌មានការអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតរបស់វៀតណាមគឺជាការបោះជំហានដ៏ខ្លាំងក្លានិងចាំបាច់02/07/2025ព័ត៌មានលោកអគ្គលេខាបក្ស តូ ឡឹម៖ ការធ្វើបរិវត្តកម្មឌីជីថលគឺជាស្ពានដ៏សំខាន់បំផុតរវាង ខេត្តនិងឃុំនៅក្នុងគំរូថ្មី02/07/2025ព័ត៌មានDa Nang ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិជាមួយដៃគូសិង្ហបុរី02/07/2025ព័ត៌មានប្រធានាធិបតីរុស្ស៊ី និងបារាំង ជួបសន្ទនាតាមទូរស័ព្ទជាលើកដំបូង ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២២ 02/07/2025ព័ត៌មានវៀតណាមនិងអ៊ីតាលីបន្តជំរុញកិច្ចសហប្រតិបត្តិការ02/07/2025ព័ត៌មាន អត្ថបទផ្សេងទៀត