• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មណ្ឌលបច្ចេកវិទ្យាខ្ពស់ Da Nang ទាក់ទាញគម្រោង FDI បន្ថែមចំនួន ១៧៧លានដុល្លារ

កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលនៃមណ្ឌលបច្ចេកវិទ្យាខ្ពស់ និងបណ្តាមណ្ឌលឧស្សាហកម្ម Da Nang បានរៀបចំពិធីប្រគល់សេចក្តីសម្រេចអនុម័តលើគោលការន៍វិនិយោគនិងវិនិយោគិននៃគម្រោងរោងចក្រផលិត ICT VINA III ដែលមានឯកទេសក្នុងការផលិតឧបករណ៍វេជ្ជសាស្ត្រ របស់ក្រុមហ៊ុនចម្កាត់ Dentium (កូរ៉េខាងត្បូង) នៅក្នុងមណ្ឌលបច្ចេកវិទ្យាខ្ពស់ Da Nang។
ថ្នាក់ដឹកនាំមន្ទីរ សាខានានានៃទីក្រុង Da Nang បានថតរូបជាមួយតំណាងក្រុមហ៊ុនចម្កាត់ Dentium។ រូបថត៖ Quoc Dung/TTXVN

នេះជាគម្រោងសំខាន់មួយ ដែលទីក្រុងបានទាក់ទាញក្នុងដំណាក់កាល ២០២០ - ២០២៥ យោងតាមគម្រោង ការអភិវឌ្ឍផែនការមេនៃមណ្ឌលបច្ចេកវិទ្យាខ្ពស់ Da Nang រហូតដល់ឆ្នាំ ២០៣០ របស់គណៈកម្មាធិការប្រជាជនទីក្រុង។

ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ក្រុមប្រឹក្សាគ្រប់គ្រងមណ្ឌលបច្ចេកវិទ្យាខ្ពស់ និងមណ្ឌលឧស្សាហកម្មនានានៅ Da Nang បានផ្តល់គម្រោងវិនិយោគថ្មីចំនួន ៤ នៅមណ្ឌលបច្ចេកវិទ្យាខ្ពស់ មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន - ដំណាក់កាលទី ១ និងមណ្ឌលឧស្សាហកម្មនានាក្នុងទីក្រុង។ ក្នុងនោះ មានគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន២គម្រោង ដែលមានទុនវិនិយោគចុះបញ្ជីសរុបប្រមាណ ១៧៨,៥ លានដុល្លារអាមេរិក។ លោក Nguyen Cong Tien អនុប្រធានក្រុមប្រឹក្សាគ្រប់គ្រងមណ្ឌលបច្ចេកវិទ្យាខ្ពស់ និងបណ្តាមណ្ឌលឧស្សាហកម្មនៅ Da Nang បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ នៅមណ្ឌលបច្ចេកវិទ្យាខ្ពស់ Da Nang អត្រាគ្រប់ដណ្ដប់នៃគម្រោងមានលើសពី ៥០%។ បច្ចុប្បន្ននេះ នៅមានមូលនិធិដីធ្លីស្អាតជាច្រើន ដើម្បីទាក់ទាញការវិនិយោគ។ យើងតែងតែអំពាវនាវដល់វិនិយោគិនឱ្យបំពេញលក្ខខណ្ឌក្នុងការផលិតចេញនូវផលិតផលបច្ចេកវិទ្យាខ្ពស់ស្របតាមសេចក្តីសម្រេចលេខ ៣៨ ឆ្នាំ ២០២០ របស់នាយករដ្ឋមន្ត្រី និងធានានូវសមត្ថភាពហិរញ្ញវត្ថុក្នុងការវិនិយោគ។ ទីក្រុងជានិច្ចកាលបង្កើតលក្ខខណ្ឌអំណោយផលបំផុតដើម្បីទាក់ទាញការវិនិយោគ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទីក្រុងហូជីមិញអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយភ្ជាប់នឹងយុត្តិធម៌សង្គមនិងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន

ទីក្រុងហូជីមិញអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយភ្ជាប់នឹងយុត្តិធម៌សង្គមនិងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន

នៅក្នុងជំនួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតមកពីសង្កាត់មួយចំនួន កាលពីរសៀលថ្ងៃទី១១ ខែឧសភា លោក ត្រឹន លូក្វាង លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានឲ្យដឹងថា ទីក្រុងកំពុងខិតខំប្រឹងប្រែងធានាភាពសុខដុមរមនារវាងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ជាមួយនឹងយុត្តិធម៌សង្គម ការលើកកម្ពស់គុណភាពជីវភាពរស់នៅ និងការដោះស្រាយបញ្ហានានាក្នុងទីក្រុង។

Top