• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មជ្ឈឹមសម្ព័ន្ធយុវជនជួបសំណេះសំណាលជាមួយអ្នកតំណាងជាយុវជនដែលចូលរួមមហាសន្និបាតតំណាងបណ្ដាជនជាតិភាគតិច


ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ប្រគល់ប័ណ្ណសរសើរជូនចំពោះអ្នកតំណាងជាយុវជនជនជាតិភាគតិចដែលមានស្នាដៃឆ្នើមៗ។ (រូបថត៖ nhandan.com.vn)
 

នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំមជ្ឈឹមសម្ព័ន្ធយុវ ជនកុម្មុយនិស្តហូជីមិញបានជួបសំណេះសំណាលជាមួយអ្នកតំណាងជា យុវជនចំនួន៤៥នាក់ដែលចូលរួមមហាសន្និបាតតំណាងបណ្ដាជនជាតិភាគតិចទូទាំងប្រទេសលើកទី២។ នៅក្នុងជំនួបនេះ បណ្ដាអ្នកតំណាងជាជន ជាតិភាគតិច បានជម្រាបជូនពីការងារនិងស្នាដៃរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំកន្លង មក ព្រមទាំងលើកឡើងបំណងប្រាថ្នាចំពោះបក្សនិងរដ្ឋផងដែរ។ បញ្ហាមួយ ក្នុងចំណោមបញ្ហាដែលទទួលបានការយកចិត្តទុកដាក់បំផុតរបស់យុវជនជាជនជាតិភាគតិចនោះគឺ បញ្ហាខ្វះដើមទុនសម្រាប់ចាប់ផ្ដើមអាជីវកម្ម។ អ្នកស្រី Dang Thi Duong នៅខេត្ត Tuyen Quang បានលើកសំណើរថា៖

“ខ្ញុំមានបំណងថា មជ្ឈឹមសម្ព័ន្ធយុវជនមានគោលនយោបាយ ជួយឧបត្ថម្ភយុវជនបន្ថែមនៅតាមតំបន់ជនបទក្នុងការចាប់ផ្ដើមអាជីវកម្ម។ ជា ពិសេសគឺ យុវជននៅតាមតំបន់ជនបទនេះ កម្រមានឱកាស ទៅរៀននៅ ទីក្រុងហាណូយ។ រូបខ្ញុំផ្ទាល់កំពុងធ្វើទេសចរណ៍សហគមន៍ ខ្ញុំក៏ចង់ខ្ចីទុនដើម្បី វិនិយោគ ប៉ុន្តែប្រភពដើមទុនមានតិច ហើយមិនអាចខ្ចីបានច្រើនទេហេតុ ដូច្នេះ ខ្ញុំសូមស្នើឲ្យបង្កើនប្រភពទុនកម្ចីដោយអត្រាការប្រាក់អនុគ្រោះដល់ យុវជននៅជនបទ”។

ថ្លែងនៅជំនួបនេះដែរ លេខាទីមួយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញលោក Nguyen Anh Tuan បានអះអាងថា មជ្ឈឹមសម្ព័ន្ធយុវជន នឹងរួមដំណើរជាមួយយុវជនជាជនជាតិភាគតិចក្នុងការហាត់ពត់លត់ដំ ចាប់ផ្ដើមអាជីវកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៥ ក្រោមប្រធានបទ "ការផ្លាស់ប្តូរបៃតងក្នុងយុគសម័យឌីជីថល" នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានទទួលជួបជាមួយនាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Stephan Mergenthaler។

Top