• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភ្ញៀវទេសចរអាស៊ីឦសាន និងអឺរ៉ុប​មក​កាន់វៀតណាមបន្តកើនឡើង

នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) កាលពីថ្ងៃទី ៦ ខែវិច្ឆិកា បានឲ្យដឹងថា ក្នុងរយៈពេល ១០ ខែនៃឆ្នាំនេះ មានភ្ញៀវអន្តរជាតិជាង ១៤,១ លាននាក់មកកាន់វៀតណាម កើនឡើង ៤១,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកក្នុងខែតុលា ឆ្នាំ២០២៤ វៀតណាមបានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ១,៤២លាននាក់; ក្នុងនោះ ទីផ្សារទេសចរណ៍នៃបណ្តាប្រទេសអាស៊ី និងអឺរ៉ុបបន្តកើនឡើង។

បើនិយាយពីទំហំទីផ្សារ អាស៊ីបានរួមចំណែកជិត ៨០% នៃចំនួនភ្ញៀវអន្តរជាតិសរុបមកវៀតណាម។ ទីផ្សារធំៗចំនួនបួននៅអាស៊ីឦសាន រួមមាន៖  កូរ៉េខាងត្បូង ចិន តៃវ៉ាន់(ចិន) និងជប៉ុន រួមចំណែកជិត ៦០%។ ទន្ទឹមនឹងនេះ ក្នុងខែតុលាឆ្នាំនេះ ភ្ញៀវអឺរ៉ុបមកពីប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្បាញ ដាណឺម៉ាក ន័រវេស ស៊ុយអែត រុស្សី... មានកំណើនវិជ្ជមានបើធៀបនឹងខែកញ្ញា។ ទាំងនេះសុទ្ធតែជាទីផ្សារដែលទទួលផលពីគោលនយោបាយលើកលែងទិដ្ឋាការដោយឯកតោភាគី ចូលប្រទេសវៀតណាម ដោយមានរយៈពេលស្នាក់នៅបណ្ដោះអាសន្នរហូតដល់៤៥ថ្ងៃ ដែលបានចូលជាធរមានចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

ភ្ញៀវទេសចរបរទេសមកទស្សនា Con Dao។ រូបថត៖ ឧទ្យាជាតិ  ẢCon Dao

ជាមួយនឹងសកម្មភាពផ្សព្វផ្សាយនិងជំរុញទេសចរណ៍ដែលបាននិងកំពុងអនុវត្ត នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមរំពឹងថា ចំនួនភ្ញៀវអន្តរជាតិមកវៀតណាមនឹងបន្តកើនឡើងជាវិជ្ជមាននាពេលខាងមុខ ដោយសម្រេចបានគោលដៅទទួលភ្ញៀវអន្តរជាតិចំនួន ១៧ លាននាក់នៅឆ្នាំនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top