• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភ្ញៀវទេសចរអន្តរជាតិជាច្រើនបានមកដល់វៀតណាមនៅថ្ងៃដំបូងនៃឆ្នាំ ២០១៩

នាព្រឹកថ្ងៃទី ១ ខែមករា ឆ្នាំ២០១៩ មន្ទីរទេសចរណ៍ទីក្រុងហាណូយ សហការជាមួយអគ្គក្រុមហ៊ុនអាកាស ចរណ៍ វៀតណាមនិងអាកាសយានដ្ឋានអន្តរជាតិ Noi Bai រួមទាំងអង្គភាពពាក់ព័ន្ធនានាបានរៀបចំកម្មវិធីទទូលស្វាគមន៍ លោក Timo Kux (សញ្ជាតិអាល្លឺម៉ង់) ដែលជាភ្ញៀវទេសចរអន្តរជាតិដំបូងមកដល់ទីក្រុងហាណូយនៅឆ្នាំ ២០១៩។

 កម្មវិធីទទួលស្វាគមន៍ភ្ញៀវទសេចរអន្តរជាតិដែលមកដល់ទីក្រុងហូជីមិញនាថ្ងៃដំបូងឆ្នាំថ្មីឆ្នាំសកល២០១៩

ថ្លែងមតិក្នុងពិធីនេះ នាយកមន្ទីរទេសចរណ៍ទីក្រុងហាណូយ លោក Tran Duc Hai បានឲ្យដឹងថា "ការជ្រើសរើសទីក្រុងហាណូយក្នុងដំណើរកម្សាន្តឆ្នាំថ្មីរបស់អតិថិជន សង្ឃឹមថាជាការចាប់ផ្តើមដ៏ល្អប្រសើរ និងទទួលនូវសំ ណាងល្អនិងភាពជោគជ័យជាច្រើនសំរាប់ភ្ញៀវទាំងអស់គ្នា ក៏ដូចជាសំរាប់វិស័យទេសចរណ៍របស់រដ្ឋាធានីហាណូយ​​ នៅក្នុងឆ្នាំ ២០១៩ ផងដែរ"។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ មន្ទីរទេសចរណ៍ទីក្រុង Da Nang បានរៀបចំពិធីទទួលស្វាគមន៍ជើងហោះហើរអន្តរជាតិដំបូងដែលបានចុះចតនៅទីក្រុង Da Nang ក្នុងឆ្នាំថ្មី ២០១៩។ ជើងហោះហើរមានផ្លាកលេខ UO550 របស់ក្រុមហ៊ុនអាកាសចរណ៍ហុងកុង (Hong Kong Express) បានដឹកអ្នកដំណើរ ១៨០ នាក់ បាន​​ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang ចំថ្ងៃទី១ខែមករាឆ្នាំ២០១៩។ នៅក្នុងពិធីទទួលស្វាគមន៍នេះ រួមមានសកម្មភាពជាច្រើនត្រូវបានរៀនចំឡើងដូចជា ការសំដែងសិល្បៈ ការប្រគល់ជូនផ្កា និងអបអរសាទរ​ភ្ញៀវទេសចរអន្ដរជាតិជាដំបូងបង្អស់មកកាន់ទីក្រុង Da Nang នៅលើជើងហោះហើរដើមថ្មីឆ្នាំឆ្នាំសកល ២០១៩ នេះផងដែរ។

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top