
ភ្ញៀវទេសចរទៅទស្សនាទីសក្ការៈបូជាស្តេច Quang Trung នៅភ្នំ Dung Quyet (រូបថតៈ VOV)
នាដើមឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ២០១៨ ភ្ញៀវទេសចររាប់ពាន់នាក់បានចាប់ផ្តើមទៅអុជ ធូបនៅវិហារល្បីឈ្មោះមួយចំនួននៅខេត្ត Nghe An ដូចជា ទីសក្ការៈបូជាស្តេច Quang Trung និងវិហារលោក Hoang Muoi។
ក្នុងរយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណី មនុស្សរាប់ពាន់នាក់លើទូទាំងប្រទេសបាននាំគ្នាទៅអុជធូប បួងសួងសុំសេចក្តីសុខ ពេញមួឆ្នាំនិងទស្សនារមណីដ្ឋានៅទីនេះ។ អ្នកស្រី Nguyen Thi Tam អាណិកជន វៀតណាមមកពីអុយក្រែនបានឲ្យដឹងថា៖
“ទោះបីជា នាងខ្ញុំឃ្លាតឆ្ងាយពីស្រុកកំណើតក៏ដោយ ប៉ុន្តែនាងខ្ញុំក៏ដូចជាមនុស្ស គ្រប់រូបឃ្លាតឆ្ងាយពីមាតុប្រទេស តែងតែនឹករលឹកដល់ប្រភពដើម អំពីទំនៀមទម្លាប់ របស់ស្រុកកំណើតរបស់មាតុប្រទេស ជាពិសេស ចង់ទៅអុជធូបនៅវត្តអារ៉ាម និងវិហារនានា ដើម្បីអារម្មណ៍ស្រស់ស្រាយ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម