• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភ្ញៀវទេសចរតាមកប៉ាលសមុទ្រចំនួន ២០០០នាក់ បានមកដល់ Da Nang ក្នុងឆ្នាំថ្មី ២០២៤

នាព្រឹកថ្ងៃទី ២ មករា កប៉ាល់ទេសចរណ៍លំដាប់ផ្កាយ ៥ ឈ្មោះ Westerdam នៃក្រុមហ៊ុន Holland America Line ដែលដឹកភ្ញៀវទេសចរចំនួន ២០០០ នាក់បានមកដល់កំពង់ផែ Tien Sa ដើម្បីទស្សនាទីក្រុង Da Nang។
  កបាល់​ Mein Schiff 5 មក​កំពង់ផែអន្តរជាតិ ​Ha Long ។ រូបថត៖ VNA ផ្សាយ

នេះគឺជាក្រុមទេសចរណ៍អន្តរជាតិដំបូងគេដែលធ្វើដំណើរតាមកប៉ាល់ទៅកាន់ទីក្រុង Da Nang ក្នុងឆ្នាំថ្មីឆ្នាំ ២០២៤។ ភ្ញៀវទេសចរចំនួន ២០០០ នាក់នេះភាគច្រើនមកពីប្រទេសហូឡង់ ប្រទេសនៅអឺរ៉ុប កាណាដា អាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី...។ ភ្ញៀវទេសចរមានរយៈពេលមួយថ្ងៃសម្រាប់ទៅទស្សនាគោលដៅល្បីៗរបស់ទីក្រុង Da Nang ដូចជា រមណីដ្ឋាន Ngu Hanh Son, វត្ត Linh Ung សារមន្ទីរចម្លាក់ចាម Da Nang ជាដើម។ លោកស្រី Huynh Thi Huong Lan នាយិការងមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា៖

“វិស័យទេសចរណ៍ Da Nang មានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការទទួលស្វាគមន៍នាវាទេសចរណ៍ដើមដំបូងដែលចូលចតនៅកំពង់ផែ ដោយបានអះអាងថា ទីក្រុង Da Nang នៅតែជាគោលដៅទាក់ទាញ ហើយប្រជាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ វិស័យទេសចរណ៍របស់ទីក្រុងនឹងសម្របសម្រួលជាមួយមន្ទីរ និងសាខានានា ដើម្បីបន្តការនាំចេញខ្លឹមសារផ្សព្វផ្សាយទៅកាន់ទីផ្សារអ្នកដំណើរតាមនាវា ព្រោះនេះក៏ជាប្រភពនៃភ្ញៀវទេសចរ ដែលរួមចំណែកធ្វើឱ្យចំនួនភ្ញៀវទេសចរចូលមកទីក្រុង Da Nang ផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

នេះជាសកម្មភាពស្ថិតក្នុងព្រឹត្តិការណ៍ជា នៅខាងក្រៅសម័យប្រជុំលើកទី៧០ នៃគណៈកម្មការស្តីពីឋានៈស្ត្រី (CSW) របស់អង្គការសហប្រជាជាតិ។

Top