• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភ្ញៀវជាង៤លាននាក់ទៅទស្សនាពិធីបុណ្យវប្បធម៌ពិភពលោកទីក្រុងហូជីមិញ-Gyeongju ២០១៧

ក្រោយរយៈពេល ២៣ ថ្ងៃប្រព្រឹត្តទៅយ៉ាងផុលផុសជាមួយនឹងសកម្មភាពជួបប្រាស្រ័យវប្បធម៌ សេដ្ឋកិច្ចពាណិជ្ជកម្មច្រើននោះ ពិធីបុណ្យវប្បធម៌ពិភពលោក ទីក្រុងហូជីមិញ-Gyeongju ២០១៧ បានបិទបញ្ចប់ប្រកបដោយជោគជ័យនាយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ដោយទទួលបានភ្ញៀវមកទស្សនាទាំងជាតិនិងអន្តរជាតិជាង៤លាននាក់។ 


ពិធីបុណ្យនេះ ក៏បានទាក់ទាញការចូលរួមរបស់ប្រទេសចំនួន ៣២ លើទូទាំងពិភពលោក មកសម្តែងសិល្បៈ តាំងពិព័រណ៍ និងបញ្ចាំងខ្សែភាពយន្តជាដើម ។ អ្នកស្រី Tran Nu Ai Nhi សមាជិកាគណៈចាត់តាំងបានឲ្យដឹងថា៖

“ភ្ញៀវមកទស្សនភាគច្រើនជាជនវៀតណាម ហើយជនជាតិកូរ៉េខាងត្បូងក៏មកទស្សនាច្រើនដែរ ជាពិសេសមានទាំង​ភ្ញៀវជនជាតិបារាំង សិង្ហបុរី ម៉ាឡេស៊ី ផង ។ គេមកទស្សននាពិធីបុណ្យព្រោះគេចង់ស្គាល់អំពីប្រវត្តិសាស្ត្ររវាងវៀតណាម ជាមួយកូរ៉េខាងត្បូង។ពិធីបុណ្យគឺពោរពេញទៅដោយអត្ថប្រយោជន៍ក្នុងការរីកសាយភាយវប្បធម៌និងប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរវៀតណាមនិងកូរ៉េខាងត្បូងផងដែរ”។

ពិធីបុណ្យវប្បធម៌ពិភពលោកទីក្រុងហូជីមិញ-Gyeongju ២០១៧ បានរួមចំណែកក្នុងការជម្រុញចំណងមិត្តភាពរវាងវៀតណាមជាមួយកូរ៉េខាងត្បូងក៏ដូចជាជាមួយប្រទេសនានាលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

រួមដៃជាមួយប្រជាជនភាគកណ្តាលប៉ែកខាងត្បូង និងតំបន់ Tay Nguyen ស្ថិរភាពជីវភាពរស់នៅឲ្យបានឆាប់ៗ

រួមដៃជាមួយប្រជាជនភាគកណ្តាលប៉ែកខាងត្បូង និងតំបន់ Tay Nguyen ស្ថិរភាពជីវភាពរស់នៅឲ្យបានឆាប់ៗ

ភ្លៀងធ្លាក់ខ្លាំងដែលបានអូសបន្លាយអស់រយៈពេលជាច្រើនថ្ងៃ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតាមបណ្តាខេត្តភាគកណ្តាល និងតំបន់ Tay Nguyen ដោយគិតត្រឹមម៉ោង ៦:៣០ ល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកា) មនុស្ស ១០២ នាក់បានស្លាប់ និងបាត់ខ្លួន (ដែលក្នុងនោះ មនុស្ស ៩០ នាក់បានស្លាប់ និង ១២ នាក់បាត់ខ្លួន)។

Top