• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រះមហាក្សត្រប៊ូតាននិងម្ចាស់ក្សត្រី យាងមកដល់ទីក្រុងហាណូយ ចាប់ផ្តើមព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

វៀតណាមនិងប៊ូតានបានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១២។ ប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ។
រដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនាវៀតណាមលោក Dao Ngoc Dung ទទួលស្វាគមន៍ព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck និងម្ចាស់ក្សត្រីនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ១៨ សីហា ព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck និងម្ចាស់ក្សត្រី Jetsun Pema Wangchuck បានយាងមកដល់ទីក្រុង ហាណូយ ចាប់ផ្តើមព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែសីហា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោកជំទាវភរិយា។

វៀតណាមនិងប៊ូតានបានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១២។ ប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែផ្លាស់ប្តូរសារទូរលេខក្នុងឱកាសព្រឹត្តិការណ៍នានា។ ប្រទេស ទាំងពីរមានសក្តានុពលលើវិស័យទេសចរណ៍ ជាពិសេសទេសចរណ៍ព្រះពុទ្ធសាសនា និងទេសចរណ៍ខាងវិញ្ញាណ។ ប្រទេសទាំងពីរក៏កំពុងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ លើវិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ការអប់រំ និងការផ្លាស់ប្តូរធនធាន មនុស្ស។ ប៊ូតាន យកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុង ការផ្លាស់ប្តូរគណៈប្រតិភូសិក្សា វប្បធម៌ និងជំរុញការផ្លាស់ប្តូររវាងប្រជាជនជាមួយ ប្រជាជននៅវេទិកាតំបន់ និងអន្តរជាតិ។ ប្រទេសទាំងពីរតែងតែសម្របសម្រួលគ្នា ទៅវិញទៅមកនៅវេទិកាពហុភាគីផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សេដ្ឋកិច្ចវៀតណាមនៅតែរឹងមាំ ព្យាករណ៍ទទួលបានកំណើន ៦,៨%

សេដ្ឋកិច្ចវៀតណាមនៅតែរឹងមាំ ព្យាករណ៍ទទួលបានកំណើន ៦,៨%

នេះគឺជាខ្លឹមសារនៃរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចវៀតណាម នាពេលថ្មីៗនេះ របស់ធនាគារពិភពលោក (WB) ដែលចេញផ្សាយនាថ្ងៃទី ១៥ ខែឧសភា នៅទីក្រុងហាណូយ។

Top