• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រះមហាក្សត្រកម្ពុជាផ្ញើរលិខិតអបអរសាទរទិវាបុណ្យជាតិវៀតណាម


សម្ដេច គង់ សំអុល អញ្ជើញប្រគល់លិខិតអបអរសាទររបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី សម្រាប់ឯកអគ្គរដ្ឋទូតលោក Vu Quang Minh ដើម្បីបញ្ជូនទៅប្រធានរដ្ឋវៀតណាមលោក Tran Dai Quang។

នាថ្ងៃទី​​៣០ ខែសីហា ឆ្នាំ​២០១៨ នៅស្ថានទូតវៀតណាម​ប្រចាំព្រះរាជាណាចក្រ​កម្ពុជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​​ក្រសួងព្រះបរមរាជវាំង សម្ដេច គង់ សំអុល បាន អញ្ជើញមកប្រគល់​លិខិតអបអរសាទរ​របស់​ព្រះ​មហាក្សត្រ​​ព្រះរាជាណាចក្រ កម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសទិវាបុណ្យជាតិ វៀតណាម ​(ថ្ងៃទី២ ខែកញ្ញា) សម្រាប់ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh ដើម្បីបញ្ជូន​ទៅប្រធាន​រដ្ឋវៀតណា​ម​លោក Tran Dai Quang។
​ 
ឯកអគ្គរដ្ឋទូតលោក Vu Quang Minh បានសម្ដែងការរំជួលចិត្តចំពោះមនោ សញ្ចេតនា​ដែល​ព្រះមហាក្សត្រ​និង​​រាជ្យវង្សានុវង្សកម្ពុជាលៃទុកចំពោះប្រ​ទេស វៀតណាម។​ ឯកអគ្គរដ្ឋទូត​ក៏បានវាយ​តំលៃខ្ពស់​ចំពោះ​សមិទ្ធផល​​នានាដែល​ ប្រជាជនកម្ពុជាដណ្ដើមបាន ហើយមានគោល​បំណងចង់បន្តឃើញការអភិវ​ឌ្ឍ យ៉ាងខ្លាំង​ក្លានៃប្រទេសកម្ពុជាក្រោមការគ្រងរាជ្យដ៏វាងវៃរបស់ព្រះមហាក្សត្រ។

ឯកអគ្គរដ្ឋទូត​លោក Vu Quang Minh បានឲ្យដឹងថា រដ្ឋាភិបាលនិង ប្រជាជនវៀតណាមជានិច្ចកាលជាមិត្ត ជា​បង​ប្អូន​​ដ៏ស្មោះត្រង់​គួរឲ្យជឿទុកចិត្ត របស់ប្រទេសកម្ពុជា។ វៀតណាមមានគោល បំណងចង់បន្តចែករំលែក និង​រួម ដំណើរជាមួយ​ប្រជាជាតិកម្ពុជាក្នុងដំណាក់កាលអភិវឌ្ឍនាថ្ងៃអនាគត៕

 

តាម VOV5 -  ​វិទ្យុសំឡេង​វៀតណាម
 

ប្រធានរដ្ឋសភាវៀតណាមមកដល់រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅបង់ក្លាដែស

ប្រធានរដ្ឋសភាវៀតណាមមកដល់រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅបង់ក្លាដែស

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Hazrat Shajalal រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសបង់ក្លាដែស តបតាមការអញ្ជើញរបស់ ប្រធានរដ្ឋសភាបង់ក្លាដែស លោកស្រី Shirin Sharmin Chaudhury។

Top