• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិព័រណ៍អន្តរជាតិ VietLab Expo ២០២៤ នឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ

ពិព័រណ៍អន្តរជាតិនៃមន្ទីរពិសោធន៍ និងឧបករណ៍វិភាគនៅវៀតណាម - VietLab Expo ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីក្រុងហូជីមិញ។ ព្រឹត្តិការណ៍នេះត្រូវបានក្រុមហ៊ុនភាគហ៊ុនតាំងពិព័រណ៍ និងផ្សព្វផ្សាយវៀតណាម (VIETFAIR) និងក្រុមហ៊ុនចំកាត់សេវាសន្និសីទនិងតាំងពិព័រណ៍ Sanghai Transcend សម្របសម្រួលរៀបចំឡើង។

VietLab Expo ២០២៤ មានស្តង់ទំនិញជាង ២៥០ មកពីអង្គភាពនិងធុរកិច្ចវៀតណាមនិងអន្តរជាតិចំនួន ២០០ ដាក់តាំងបង្ហាញនិងឧទ្ទេសនាមសមិទ្ធិផលជឿនលឿន លេចធ្លោ បច្ចេកវិទ្យានិងផលិតផលថ្មីបំផុតក្នុងវិស័យឧបករណ៍មន្ទីរពិសោធន៍ និងការវិភាគ។

ក្នុងក្របខណ្ឌនៃការតាំងពិព័រណ៌នេះ ក៏មានសកម្មភាពឯកទេសស្តីពីប្រធានបទដូចជា៖ សុខាភិបាលឆ្លាតវៃ សិក្ខាសាលាឯកទេសស្តីពីការវិភាគ និងពិសោធន៍នៅវៀតណាម។ ទន្ទឹមនឹងនោះ គឺជាសកម្មភាពទស្សនារោងចក្រផលិតឱសថនៅតំបន់ភាគខាងត្បូង ការជំរុញពាណិជ្ជកម្ម និងឧទ្ទេសនាមបច្ចេកវិទ្យា និងផលិតផលថ្មីៗរបស់សមាគមនិងអាជីវកម្មនានា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top