ពិព័រណ៍នេះមានស្តង់ទំនិញជាង ២៣០ របស់អង្គការនិងអាជីវកម្មជាង ២៣០ នៅទូទាំងប្រទេស ដែលតាំងបង្ហាញនិងឧទ្ទេសនាមផលិតផល និងសេវាកម្មដែលមាន សក្តានុពល និងប្រៀបខ្លាំងនៃខេត្តក្រុងទូទាំងប្រទេស និងស្តង់ទំនិញអន្តរជាតិ ផលិត ផលពិសេសប្រចាំតំបន់ ជាដើម។ នេះជាសកម្មភាពមួយក្រោមកម្មវិធីជាតិពន្លឿន ពាណិជ្ជកម្មឆ្នាំ២០២៤ សំដៅជំរុញសកម្មភាពដោះដូរពាណិជ្ជកម្មរវាងមូលដ្ឋាន និង អាជីវកម្មនានានៅតំបន់ភាគកណ្តាល - តីង្វៀន និងប្រទេសទាំងមូល។ នេះក៏ជា ឱកាសសម្រាប់អង្គភាព មូលដ្ឋាន និងអាជីវកម្ម ពន្លឿនពាណិជ្ជកម្ម ទេសចរណ៍ ទាក់ ទាញការវិនិយោគក្នុងស្រុកនិងបរទេស; ចែករំលែកបទពិសោធន៍ ពង្រីកកិច្ចសហ ប្រតិបត្តិការវិនិយោគ ទីផ្សារប្រើប្រាស់ ការចងសម្ព័ន្ធផលិតកម្ម។ លោក Phan Quy Phuong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានឲ្យដឹងថា៖
“យើងខ្ញុំបានសម្រេចចិត្តថា សកម្មភាពលេងល្បែងកំសាន្តនៅក្នុងពិព័រណ៍ នឹងមិនត្រូវបានរៀបចំទេ ដើម្បីចែករំលែកការលំបាក និងការបាត់បង់របស់ជនរួម ជាតិ។ ផ្ទុយទៅវិញ យើងខ្ញុំចលនាការបរិច្ចាគពីអាជីវកម្ម និងបុគ្គលដែលាមានទឹកចិត្ត សប្បុសធម៌ ដើម្បីមានថវិកាខ្លះសម្រាប់ជួយឧបត្ថម្ភ និងចែករំលែកការលំបាកជាមួយ ប្រជាពលរដ្ឋនៅតំបន់ទឹកជំនន់”៕