• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីអបអរសាទរសហគមន៍ជនវៀតណាមនៅស្លូវ៉ាគីត្រូវបានទទួលស្គាល់ជាជនជាតិភាគតិចក្នុងប្រទេសសាមី

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅរដ្ឋធានី Bratislava ស្ថានទូតវៀតណាមប្រចាំនៅប្រទេសស្លូវ៉ាគីបានរៀបចំពិធីអបអរសាទរសហគមន៍ជនវៀតណាមនៅស្លូវ៉ាគីត្រូវបានទទួលស្គាល់ជាជនជាតិភាគតិចទី ១៤ នៃប្រទេសសាមី។
ការសម្តែងសិល្បៈក្នុងពិធីអបអរសាទរសហគមន៍ជនវៀតណាមនៅស្លូវ៉ាគីត្រូវបានទទួលស្គាល់ជាជនជាតិភាគតិចក្នុងប្រទេសសាមី។ រូបថត៖ VOV-Praha

កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលស្លូវ៉ាគីបានសម្រេចទទួលស្គាល់ជនស្លូវ៉ាគីដើមកំណើតវៀតណាម ជាជនជាតិភាគតិចទី ១៤ នៃប្រទេសនេះ។ មកទល់ពេលនេះ សហគមន៍ជនវៀតណាមនៅស្លូវ៉ាគីគឺជាសហគមន៍ជនវៀតណាមទីពីរនៅលើពិភពលោក(បន្ទាប់ពីសាធារណរដ្ឋឆេក) ដែលត្រូវបានទទួលស្គាល់ជាជនជាតិភាគតិចនៃប្រទេសសាមី។

អញ្ជើញថ្លែងមតិក្នុងពិធីអបអរសាទរនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសស្លូវ៉ាគី លោក Nguyen Tuan បានសង្កត់ធ្ងន់ថា ការទទួលស្គាល់របស់រដ្ឋាភិបាលស្លូវ៉ាគីចំពោះសហគមន៍ជនវៀតណាម ក្លាយជាជនជាតិភាគតិចគឺជាការបញ្ជាក់ពីតួនាទីយ៉ាងសកម្មរបស់សហគមន៍ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសស្លូវ៉ាគី តាមនោះ រួមចំណែកជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ រវាងវៀតណាម និងស្លូវ៉ាគី។ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា៖ សហគមន៍ជនវៀតណាមនៅស្លូវ៉ាគីនិយាយដោយឡែក និងសហគមន៍ជនវៀតណាមនៅជុំវិញពិភពលោកនិយាយរួម តែងតែខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍន៍សហគមន៍ឲ្យកាន់តែរីកចម្រើន ហើយត្រូវបានរដ្ឋាភិបាលនៃប្រទេសសាមីទទួលស្គាល់និងវាយតម្លៃខ្ពស់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

សម័យប្រជុំលើកទី ៥៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែមករា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងមតិបើកសម័យប្រជុំ និងរួមជាមួយអនុប្រធានរដ្ឋសភាបានប្តូរវេនគ្នា ធ្វើជាអធិបតីក្នុងរបៀបវារៈនៃសម័យប្រជុំ។

Top