• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបោះឆ្នោតសកលលើកដំបូងជ្រើសរើសរដ្ឋសភាវៀតណាម

នាព្រឹកថ្ងៃទី ៦ ខែមករា នៅសាលប្រជុំឌៀនហុង វិមានរដ្ឋសភា រដ្ឋសភាវៀតណាមបានរៀបចំពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបោះឆ្នោតសកលលើកដំបូង ជ្រើសរើសរដ្ឋសភាវៀតណាម (៦ មករា ១៩៤៦ – ៦ មករា ២០២៦)។

គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ និងតំណាងនៃជំនាន់ផ្សេងៗគ្នានៃសមាជិករដ្ឋសភា បានថតរូបអនុស្សាវរីយ៍បន្ទាប់ពីពិធី។ រូបថត៖ VNP

 

នេះគឺជាពិធីអបអរសាទរថ្នាក់ជាតិ ដែលមានសារៈសំខាន់ខាងនយោបាយនិងប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅ ដែលមានគោលបំណងផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីអត្ថន័យធំធេងនៃទិវាបោះឆ្នោត សកលលើកដំបូងក្នុង ឆ្នាំ ១៩៤៦ ដែលជាព្រឹត្តិការណ៍គូសសញ្ញាសម្គាល់ចំណុចរបត់នៅក្នុងប្រវត្តិសាស្ត្ររដ្ឋធម្មនុញ្ញ និងនីតិបញ្ញត្តិរបស់វៀតណាម ព្រមទាំងបញ្ជាក់ពីតួនាទី ជំហរ និងការចូលរួមចំណែកសំខាន់ៗ របស់រដ្ឋសភា និងសមាជិកសមាជិការក្នុងបុព្វហេតុកសាង និងការពារមាតុភូមិអស់រយៈពេល ៨០ ឆ្នាំកន្លងមក។ ពិធីនេះក៏ជាឧិកាសសម្រាប់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល រំលឹកឡើងវិញនូវប្រវត្តិសាស្ត្រនៃការបង្កើតនិងការអភិវឌ្ឍរបស់រដ្ឋសភាវៀតណាម ដោយទទួលស្គាល់សមិទ្ធផល និងមេរៀនដ៏មានតម្លៃដែលបានរៀនតាមរយៈដំណាក់កាលបដិវត្តន៍ផ្សេងៗ។ តាមនោះ បង្កើនការយល់ដឹង និងពង្រឹងទំនុកចិត្តរបស់ប្រជាជនលើរដ្ឋសភា និងស្ថាប័នជាប់ឆ្នោត លើកកម្ពស់សិទ្ធិជាម្ចាស់របស់ប្រជាជន និងទំនួលខុសត្រូវរបស់ពលរដ្ឋក្នុងការកសាងរដ្ឋនីតិរដ្ឋសង្គមនិយមនៅវៀតណាម។

មុនពិធីនេះ គណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅទីប្រាង្គតំកល់សពលោកប្រធានហូជីមិញ អុជធូបរំលឹកដល់វីរៈយុទ្ធជន នៅវិមានអនុស្សាវរីយ៍នៅលើផ្លូវបាក់សឺន និងបានទៅទស្សនាកន្លែងតាំងពិព័រណ៍ស្តីពីប្រវត្តិសាស្ត្រនៃការបង្កើត និងការអភិវឌ្ឍរបស់រដ្ឋសភាវៀត ណាមក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top