• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីសម្ពោធរោងចក្រសហប្រតិបត្តិការផលិតរថយន្តរវាងវៀតណាម និងសាធារណៈរដ្ឋឆែក

នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន Thanh Cong Group បានប្រារព្ធពិធីសម្ពោធ រោងចក្រផលិតរថយន្ត Thanh Cong Viet Hung នៅសួនឧស្សាហកម្ម Viet Hung (ទីក្រុង Ha Long ខេត្ត Quang Ninh)។
ពិធីកាត់ខ្សែបូរសម្ពោធរោងចក្ររថយន្ត Thanh Cong Viet Hung។ (រូបថត៖ VGP)

នេះជារោងចក្រផលិតរថយន្តដំបូងគេនៅខេត្ត Quang Ninh ដែលសម្គាល់នូវការ បោះជំហានទៅមុខដ៏សំខាន់ក្នុងឧស្សាហកម្មរថយន្ត របស់ខេត្ត និងប្រទេសទាំងមូល។ បន្ទាប់ពីសម្ពោធ រោងចក្រនេះនឹងដំណើរការនូវការ ផលិត និងដំឡើងរថយន្តពាណិជ្ជកម្មម៉ាក Skoda ដែលជាម៉ាករថយន្តដ៏ចាស់ជាងគេ នៅសាធារណរដ្ឋឆែក។ ថ្លែងមតិក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជ កម្មវៀតណាម លោក Nguyen Hong Dien បានស្នើថា៖

“ក្រុមហ៊ុនទាំងពីរត្រូវផ្តោតសំខាន់លើការពង្រីកគំរូអភិវឌ្ឍន៍តាមរយៈកម្មវិធី និងផែនការសហប្រតិបត្តិការ គាំទ្រសហគ្រាសក្នុងស្រុក ជាពិសេស​សហគ្រាស​ ធុនតូច និងមធ្យម ឲ្យចូលរួមក្នុងដំណាក់កាលនៃដំណើរការផលិត ខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីជំរុញការអភិវឌ្ឍនៃប្រព័ន្ធសហគ្រាសគាំទ្រ ក្នុងខ្សែសង្វាក់តម្លៃនៃឧស្សាហកម្ម រថយន្តវៀតណាម។ ទន្ទឹមនឹងនោះ បង្កើនការរៀបចំវគ្គបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់សម្រាប់ដៃគូវៀតណាម រួមចំណែកលើកកំពស់សមត្ថភាព ផលិតកម្ម សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសវៀតណាម ដើម្បីចូលរួមកាន់តែ ស៊ីជម្រៅ និងមានប្រសិទ្ធភាពក្នុងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់សកល”។

រោងចក្រនេះមានសមត្ថភាពផលិតរថយន្តបាន ១២ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top