• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យនៅ Ninh Thuan ដោយមានទុនវិនិយោគជាង ១.០០០ ពាន់លានដុង

រោងចក្រថាមពលពន្លឺព្រះអាទិត្យ Ha Do Ninh Phuoc ដោយមានអនុភាព ៥០ មេហ្កាវ៉ាត់ (MWp) ជាមួយការវិនិ យោគ ជាង ១.០០០ ពាន់លានដុង។

ពិធីបើកសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យ Ha Do Ninh


នាថ្ងៃទី ២៤ ខែតុលា នៅតំបន់ចំនួន ២ គឺឃុំ Phuoc Thai និង Phuoc Vinh ស្រុក Ninh Phuoc (ខេត្ត Ninh Thuan) សម្ព័ន្ធក្រុមហ៊ុន Ha Do បានសហការ ជាមួយគណៈកម្មាធិ ការប្រជាជនខេត្ត  Ninh Thuan ដើម្បីប្រារព្វពិធីបើក សម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យ Ha Do Ninh Phuoc ដោយមានអនុភាព ៥០ មេហ្កាវ៉ាត់ (MWp) ជាមួយការវិនិយោគ ជាង ១.០០០ ពាន់លាន ដុង។ នេះគឺជាគម្រោងដែលប្រើបច្ចេកវិទ្យាទំនើបនិង ជឿនលឿនបំផុតនាពេលបច្ចុប្បន្ននេះដោយមានប្រព័ន្ធធ្នើរបង្វិលតាមផ្នែកបច្ចេកវិទ្យា Ideematec (សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់)។

ក្រោយពីការសាងសង់យ៉ាងមមាញឹកអស់រយៈពេលជាង ៣ ខែ រោងចក្រថាមពលពន្លឺព្រះអាទិត្យ Ha Do Ninh Phuoc បានបង្កើតអគ្គិសនីជាផ្លូវការនិងភ្ជាប់ទៅបណ្តាញអគ្គិសនីជាតិនាថ្ងៃទី ១ ខែកញ្ញា ហើយត្រូវបានទទួលស្គាល់ទិវាប្រតិបត្តិការពាណិជ្ជកម្មកាលពីថ្ងៃទី ៤ ខែកញ្ញាដោយក្រុមហ៊ុនលក់ដូរអគ្គិសនីនៃសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីជាតិវៀតណាមផងដែរ។ គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំគម្រោងនេះនឹងផលិតអគ្គិសនីប្រមាណ ៩២ លានគីឡូវ៉ាត់ម៉ោងដល់បណ្តាញអគ្គិសនីជាតិ ដោយរួមចំណែកថវិកាក្នុងស្រុកប្រមាណ ៣៧ ពាន់លានដុង / ឆ្នាំផងដែរ៕

តាម VOV5-​ វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top